ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងព្រលះគ្នាលាន់ដូចរន្ទះ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់២នាក់

ឧ​ត្ត​រ​មានជ័យ: បុរសម្នាក់​ស្លាប់​ ​និង​រង​របួស​ធ្ងន់​២នាក់​ ​ក្នុង​ហេតុការណ៍​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ ម៉ូតូ២​គ្រឿ​ង​បុក​គ្នា​ពេញ​ទំហឹង​លាន់ដូច​រន្ទះ​ កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ ​RP១៧៤ ទល់មុខ​អាហារដ្ឋាន​យីហោ ​(​តា​គីម​ខ្យង​អាំង​)​ស្ថិត​ក្នុង​ភូមិ​ទួល​គ្រួស ​ឃុំ​ថ្លា​ត​ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

​សេច​ក្ដីរាយ​ការណ៍​ ​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​អ្នកបើកបរ​ម៉ូតូ​ធំ ​ឈ្មោះ ថា​ត ទិ​ត្យា ​ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​រស់នៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​អន្លង់វែង​ ស្រុក​អន្លង់វែង ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ម៉ូតូ​ម៉ាក​ឌួ​ក​(​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ ​បាក់​ថ្គាម​ខាងឆ្វេង​ ​) ​អ្នក​រួមដំណើរ​ដែល​ស្លាប់​ ​​​ឈ្មោះ លុន ថុ​ណា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ​រស់នៅ​ក្នុងភូមិ​កណ្តាល​លើ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ​​អ្នករងរបួស​ធ្ងន់​ម្នាក់​ទៀត​ឈ្មោះ តា គីម ជា​ម្ចាស់​អាហា​ដ្ឋា​ន​ខាងលើ​បើកបរ​ម៉ូតូ​ម៉ា​ក​ វេ​វ​ ពណ៌​ខ្មៅ​ អត់​ស្លាក​លេខ​។​

សាក្សី​នៅ​កន្លែងកើតហេតុ​ បានឲ្យដឹងថា​ ម៉ូតូ​ទាំងពីរ​ខាងលើ​បាន​បើកបរ​ស្រប​ទិស​គ្នា​ដោយ​ម៉ូតូ​ម៉ាក​ឌួ​ក ​បើក​ពី​ខាងក្រោយ​ម៉ូតូ​វេ​វ​ បោះពួយ​យ៉ាង​លឿន​ពី​លិចទៅ​កើត​ពេល​មកដល់​ចំណុច​កើតហេតុ​ម៉ូតូ​ម៉ា​កវេ​វ​ បាន​បត់​ចូល​អាហារ​ដ្ឋា​ន​ របស់ខ្លួន​ស្រប​ពេល​ម៉ូតូ​ម៉ាក​ឌូក ​ដែល​ជិះ​គ្នា​ពីរ​នាក់​មកដល់​ល្មម ​ក៏​បុក​គូទ​ពីក្រោយ​បាន​បណ្តាល​ឲ្យ​ម៉ូតូ​ឌូក ​ហោះ​អូស​ជាង​៦០​ម៉ែត្រ​បោក​ទៅ​និង​ចិញ្ចើម​ផ្លូវ​យ៉ាងដំណំ​រហូត​បង្ក​ឲ្យមាន​អ្នកស្លាប់​ និង​រងរបួស​យ៉ាងធ្ងន់ធ្ងរ​។​

សមត្ថកិច្ច ​បាន​ឲ្យដឹង​ថា​ ក្រោយពី​បាន​ចុះ​ធ្វើការ​វាស់វែង​រួច​ដោយ​យក​ម៉ូតូ​ទាំង​២​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង ​ដោយឡែក​អ្នក​រងរបួស​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យបង្អែក​ស្រុក​អន្លង់វែង​ រីឯ​សាកសព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

IMG_3226

IMG_3225

IMG_3224

IMG_3223

IMG_3222

មតិយោបល់