ព័ត៌មានជាតិ

អាណិតណាស់! យុវតីម្នាក់ ចុះលេងមុជទឹក បែរជាលង់ស្លាប់យ៉ាងអាណោចអាធ័ម

កណ្តាលៈ ករណីយុវតីស្រីម្នាក់លង់ទឹកស្លាប់។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចស្រះ ទឹកទល់មុខរោងចក្រទឹក(អាវកាស)នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ថា វិបុល ភេទស្រី អាយុ១៧ឆ្នាំ មានស្រុកកំណើតភូមិស្វាយសាក់ឃុំពោធិទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មុខរបរកម្មកររោងចក្រទឹកសុទ្ធ បច្ចុប្បន្នស្នាក់នៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភក្តិមានគ្នា៣នាក់ដោយទី១.ឈ្មោះ ឌឿន ស្រីហៀង ភេទស្រី អាយុប្រហែល១៧ឆ្នាំ ស្នាក់កន្លែងធើ្វការជាមួយគ្នា ទី២.ឈ្មោះ រ៉េត រីណយ ភេទស្រី អាយុប្រហែល១៧ឆ្នាំ ស្នាក់នៅជាមួយគ្នា ទី៣.ឈ្មោះ លី ម៉ីម៉ី ភេទស្រី អាយុ ប្រហែល១៧ឆ្នាំ ស្នាក់នៅកន្លែងធើ្វការជាមួយគ្នា ឈប់សម្រាក ពីធ្វើការ បាននាំគ្នាចុះងូត ទឹកនៅកន្លែងកើតហេតុខាងលើ រហូតដល់ម៉ោងកើតហេតុ ជនរងគ្រោះបានលង់ទឹក ចំណែកមិត្តភក្តិ៣នាក់ខាងលើ បានឃើញ ប៉ុន្តែខ្លួនមិនចេះហែលទឹក ក៏បានរត់ទៅហៅអ្នកធ្វើការនៅក្នុងរោងចក្រ ដើម្បីមកជួយ តែពេលមកដល់ជនរងគ្រោះបានលង់ទឹកលិចបាត់ទៅហើយ រហូតមកដល់ម៉ោង៧ និង៤៨នាទីយប់ សពបានរកឃើញ ហើយសមត្ថកិច្ច បានពិនិត្យសាកសព ។

ការសន្និដ្ឋាន តាមការពិនិត្យរបស់សមត្ថកិច្ចនគរបាលជំនាញបច្ចេកទេសខេត្តកណ្តាល និងជំនាញបច្ចេកទេសក្រុងតាខ្មៅបានសន្និដ្ឋានថាជនរងគ្រោះពិតជាបានស្លាប់ដោយសារ លង់ទឹក ពិតប្រាកដមែន ដោយមិនបានពាក់ពន្ធ័បទល្មើសអ្វីផ្សេងឡើយ ការពិនិត្យចប់សព្វគ្រប់ បានប្រគល់សព ជូនម្តាយមីងបង្កើត របស់ជនរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់