ព័ត៌មានកីឡា

ប្រសិនបើ Barcelona ចង់បាន Coutinho ក្រុមយក្សអេស្ប៉ាញមួយនេះ ត្រូវចំណាយរហូតដល់ទៅ ១៣៣លានផោន

នេះគឺជា ការកាត់ថ្លៃចុងក្រោយបំផុតរបស់ក្រុម Liverpool ក្នុងការតម្រូវតាមការចង់បាន របស់ក្រុម Barcelona ក្នុងការទិញយកខ្សែបម្រើប្រយុទ្ធប្រេស៊ីល Philippe Coutinho ដែលហង្សក្រហម បានដាក់តម្លៃដល់ទៅ ១៣៣លានផោន។

ម្តងនេះ ក្រុមហង្សក្រហម Liverpool បានយល់ព្រមលក់កីឡាករ Philippe Coutinho ហើយ ក្នុងតម្លៃខ្លួនខ្ពស់កប់ពពក ដែល Liverpool ដាក់លក់។ ការចុះផ្សាយរបស់ Mirror បានឲ្យដឹងថា មិនតិចៈាង ១៣៣លានផោនទេ ដែល Liverpool យល់ព្រមលក់ Coutinho ទៅឲ្យក្រុម Barcelona។ យ៉ាងណាវិញ ក្រុម Barcelona នៅមិនទាន់ឆ្លើយតបវិញភ្លាមៗឡើយ ព្រោះថា ក្លិបអេស្ប៉ាញមួយនេះ បានត្រៀមទឹកប្រាក់ខ្ទង់ ៨០លានផោនប៉ុណ្ណោះ។ ជាការពិតណាស់ ដំបូងឡើយ Liverpool មិនលក់ Coutinho ឡើយ ដោយសារកីឡាកររូបនេះ គឺជា Key Player របស់ក្លិប។ ក៍ប៉ុន្តែ ការតាមប្រមាញ់ជាច្រើនលើក របស់ក្រុម Barcelona បានធ្វើឲ្យ Coutinho រេចិត្ត ក្នុងការចង់ទៅលេង នៅ Barcelona។ ដោយមិនអាចរារាំង បានតទៅទៀត ហង្សក្រហម Liverpool បានសម្រេចដាក់លក់ Philippe Coutinho ក្នុងតម្លៃ ១៣៣លានផោន ប្រសិនបើ Barcelona ចង់បាន។

នេះគឺជាតម្លៃខ្ពស់មួយ ដែល Liverpool ចង់បំបែកកំណត់ត្រា Premier League ក្នុងការលក់កីឡាករទៅឲ្យក្លិបនៅក្រៅស្រុក។ ដូច្នេះហើយ Barcelona នឹងគិតឡើងវិញ ម្តងទៀត ចំពោះតម្លៃខ្លួនរបស់ Coutinho ប្រសិនបើ Barcelona ចង់បានមែននោះ តម្លៃ ១៣៣លានផោន មិនច្រើនណាស់ណាឡើយសម្រាប់ក្លិបមួយនេះ។

មតិយោបល់