ព័ត៌មានកីឡា

អ្នកចាត់ការថ្មីក្រុម Barcelona មិនចង់ជួបក្រុម Man Utd ក្នុងការប្រកួត Champion League ឡើយ

លោក Ernesto Valverde បានប្រាប់ ESPN reports ថា ក្រុម Barcelona សូមកុំឲ្យជួបក្រុមបីសាចក្រហម Manchester United ក្នុងការប្រកួត UEFA Champion League ឲ្យសោះ ប្រសិនបើអាចទៅរួច។

សម្តីដែលលោក Ernesto Valverde បានប្រាប់ទៅកាន់អ្នកសារពត៌មាន ក្រោយយកឈ្នះក្រុម Man Utd ១-០ កាលពីពេលថ្មីៗនេះ កំពុងតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាក់ស្តែងណាស់ លោក Valverde បានបន្ថែមទៀតថា ថ្វីបើយើង បានយកឈ្នះ Man Utd មែន ក៍ប៉ុន្តែក្រុមរបស់យើង មិនងាយស្រួលដូចការឈ្នះ Juventus ឡើុយ។ Man Utd ជាក្រុមមួយដែលខ្លាំង​ កីឡាករពោរពេញទៅដោយសមត្ថភាព ដែលធ្វើឲ្យក្រុមរបស់ពួកយើងទាំងមូល សឹងតែរបូតគ្រាប់បាល់ ម្តងៗដែរ។ ម្យ៉ាងវិញទៀត Man Utd មានប្រព័ន្ធលេងល្អជាងមុនឆ្ងាយណាស់ ដូចដែលឃើញស្រាប់ ១គ្រាប់ដែល Neymar រកបាន កើតឡើងតាមរយៈ ការធ្វេសប្រហែស របស់ខ្សែការពារ Man Utd ប៉ុណ្ណោះ។

ជាងនេះទៅទៀត Man Utd លេងដូចជាមិនខ្លាចគូប្រកួតឡើយ អារម្មណ៍កីឡាកររបស់គេនឹងនរ មិនងាយបែកអារម្មណ៍នោះទេ។ ជាការពិតណាស់ នៅតង់ទី២ ក្រុមរបស់ពួកយើង រងសម្ពាធយ៉ាងខ្លាំង ដែលនេះសបញ្ជាក់ឲ្យឃើញថា ក្រុម Man Utd កំពុងតែវិលទៅរកធាតុដើមរបស់ពួកគេវិញហើយ។ ក្នុងនោះដែរ លោក Ernesto Valverde បានសង្កត់ធ្ងន់ថា យើងមិនទាន់បានសាកសមត្ថភាពរបស់ Zlatan Ibrahimovic លេងឲ្យ Man Utd នៅឡើយទេ តែសម្រាប់វត្តមានកីឡាករខ្សែប្រយុទ្ធក្មេងៗ Romelu Lukaku , Marco Rashford, Lingard, Paul Pogba និង Mkyitariyan បង្ហាញឲ្យយើងភ្លឺច្បាស់នឹងភ្នែកហើយថា Man Utd ពិតជាក្រុមខ្លាំង ពិបាកយកឈ្នះមែន។

ដូច្នេះហើយ លោក Ernesto Valverde សង្ឃឹមថា ក្រុម Barcelona នឹងមិនជួបក្រុមបីសាចក្រហម Manchester United ក្នុងការប្រកួត Champion League នាពេលខាងមុខនេះឡើយ។

មតិយោបល់