ព័ត៌មានជាតិ

Nissan ​Motor ​ចំណាយ ​៣៥៨​លាន​ដុល្លារ​អាមេរិក ​ស្ថាបនា​រោង​ចក្រ​ទី​២​នៅ​ថៃ

ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន Nissan Motor បាននឹងកំពុងតែមានគម្រោងវិនិយោទុននូវទឹកប្រាក់ចំនួន ៣៥៨លានដុល្លារអាមេរិក ក្នុងការស្ថាបនានូវរោងចក្រថ្មីទី២ នៅក្នុងប្រទេសថៃ ដែលអាចផលិតនូវរថយន្តបានចំនួន ៧៥,០០០ គ្រឿងក្នុងមួយឆ្នាំ។

ផលិតផលដែលបានមកពីរោងចក្រថ្មីនេះ នឹងត្រូវចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៤ ហើយបើតាមការរំពឹងទុក រោងចក្រថ្មីនេះ អាចផលិតរថយន្តបានរហូតដល់ទៅ ១៥០,០០០ គ្រឿង នាថ្ងៃអនាគត់។

ក្រុមហ៊ុនបានថ្លែងថា សម្រាប់គម្រោងថ្មីនេះ នឹងធ្វើការផ្គត់ផ្តង់ទៅលើទីផ្សាររថយន្តតំបន់អាស៊ាន ហើយក៏ជាយុទ្ធសាស្ដ្រថ្មីក្នុងការវាយលុកទីផ្សារ និងដើម្បីប្រកួតប្រជែងជាមួយនឹងក្រុមផ្សេងផងដែរ។

បច្ចុប្បន្ន ក្រុមហ៊ុន Nissan បានរោងចក្រផលិតរថយន្តមួយនៅក្នុងខេត្ត Samut Prakarn ប្រទេសថៃ ដែលផលិតនូវរថយន្តបាន ២២០,០០០ គ្រឿងក្នុងមួយឆ្នាំ។

បន្ថែមលើនេះ ក្រុមហ៊ុនបានបញ្ជាក់ទៀតថា នៅពេលដែលរោងចក្រទី២នេះ ដំណើរការបាន ១០០%នោះទេ ក្រុមហ៊ុននឹងធ្វើការរួមបញ្ចូលគ្នានូវសង្វាក់ផលិតកម្ម ហើយបើតាមការរំពឹងទុក រោងចក្រទាំងពីរនេះ អាចនឹងផលិតបានរថយន្ត ៣៧០,០០០ គ្រឿងក្នុងមួយឆ្នាំ។

លោក Hiroto Saikawa អនុប្រធានប្រតិបត្តិជាន់ខ្ពស់ បានថ្លែងថា ការវិនិយោគទុកនេះគឺសំខាន់ ក្រុមហ៊ុនចង់ពង្រីកនូវទីផ្សាររថយន្តរបស់ខ្លួននៅជុំវិញពិភពលោក ព្រមទាំងបង្កើនូវកិច្ចសហប្រតិបត្តិការនៅតំបន់ទីផ្សារអាស៊ានផងដែរ៕

មតិយោបល់