ព័ត៌មានជាតិ

លោក ប៉ឹល កុសល មកទទួលទេយ្យទានពីចៅអធិការវត្តសែនសុខ

ភ្នំពេញៈ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០១៦ នេះក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ដឹកនាំដោយលោកប៉ឹល កុសល ប្រធានកិត្តិយសអនុសាខាខណ្ឌ បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ រួមមាន គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងបច្ច័យចំនួន ១,០០០,០០០រៀល ពីព្រះកល្យាណធម្មោ ទុយ ភិរម្យ ព្រះចៅអធិការទី១ វត្តសែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ព្រះកល្យាណធម្មោ បានមានព្រះថេរដីកាគាំទ្រនិងមានទឹកព្រះទ័យរីករាយក្នុងការចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា។

ជាកិច្ចឆ្លើយតប លោកប្រធានកិត្តិយសអនុសាខា បានមានប្រសាសន៍សូមថ្លែងអំណរព្រះគុណចំពោះព្រះកល្យាណធម្មោ ព្រមទាំងបានសន្យានឹងចាត់ចែង ប្រើប្រាស់នូវទេយ្យទានទាំងនេះជួយ ឲ្យដល់ដៃជនរងគ្រោះឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ ប្រការ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម៕

photo_2016-10-25_21-27-08photo_2016-10-25_21-27-11photo_2016-10-25_21-27-13photo_2016-10-25_21-27-15photo_2016-10-25_21-27-38photo_2016-10-25_21-27-41

មតិយោបល់