ព័ត៌មានជាតិ

ឡានក្រឡុកស៊ីម៉ង់ត៍​ក្រុមហ៊ុនTPI បុកពីក្រោយរថយន្តព្រុស រងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ ភ្នាក់ងារ Post News បានរាយការណ៍មកឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តក្រឡុកស៊ីម៉ង់ត៍ របស់ក្រុមហ៊ុនTPI ​និងរថយន្តព្រុស រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្បែរស្ពានអាកាសក្បាលថ្នល់ ខណ្ឌមានជ័យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកព្រុស ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AF-6541បើកបរតាមផ្លូវព្រះមុន្នីវង្ស ក្នុងទិសដៅលិចទៅកើត ក៏ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ង់ត៍ របស់ក្រុមហ៊ុនTPI ពណ៌បៃតង លាយស ពាក់ស្លាកលេខ ភ្នំពេញ5A-0963 ទិសដៅស្របគ្នា មកបុកពីក្រោយ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ហើយភាគីទាំងសងខាងមានការតឹងសរសៃកគ្នាបន្តិចបន្តួចផងដែរ៕

https://youtu.be/NtRwVPGhVMY

មតិយោបល់