ព័ត៌មានជាតិ

រថយន្តកូរ៉េមួយគ្រឿងពន្លះម៉ូតូវ៉េវ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

ព្រៃវែងៈ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង រវាងរថយន្តម៉ាកកូរ៉េមួយគ្រឿង បើកមិនប្រយត្ន័ បានជ្រុលទៅបុកជាមួយនឹងម៉ូតូវ៉េវ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ៨អា ចន្លោះគីឡូម៉ែត្រលេខ១០៥-១០៦ មុខសាលារៀនស្មោង ក្នុងភូមិស្មោង ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូនិងរថយន្តបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាពីកើតទៅលិច ដោយអ្នកបើកបរម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL-4225 មានឈ្មោះ ភុន សុធា ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិគំនុំ ឃុំស្មោងត្បូង ស្រុកកំចាយមារ រងរបួសធ្ងន់ ត្រូវបានបងប្អូនបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។ រីឯអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AI-4380 រត់គេចខ្លួនបាត់។

ក្រោយកើតហេតុ រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានស្រុកកំចាយមារ ដើម្បីដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕

មតិយោបល់