ព័ត៌មានជាតិ

ការិយាល័យប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មចំនួន៩នាក់!

ព្រះសីហនុៈកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយនិងនគរបាលនៃអធិការដ្ឋានក្រុងព្រះសីហនុ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនបានមុខសញ្ញាប្រើប្រាស់គ្រឿងញៀនចំនួន៩នាក់។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១២និង៤០នាទី យប់ឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចម្តុំអិលវី ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីងនុ ខេត្តព្រះសីហនុ។

គួរបញ្ជាក់បន្ថែមថា ប្រតិបត្តិការនេះ ឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន៩នាក់ ដកហូតបានទូរសព្ទ៣គ្រឿង និងម៉ូតូ២គ្រឿងផងដែរ៕

មតិយោបល់