សម្រាប់ក្របខណ្ឌ Champions League ដែលធ្វើឡើងកាលពីរាត្រីទៀបភ្លឺ នេះ ក្លិប ជើងឯកអាល្លឺម៉ង់ Bayern Munich បានយកឈ្នះក្លិប មេឃខៀវ Man City ដោយលទ្ធផល ១ – ០ ។
គ្រាប់បាល់ មួយគ្រាប់របស់កីឡាករ Jerome Boateng បាននៅនាទី ៩០ បានធ្វើអាល្លឺម៉ង់ យកឈ្នះ មេឃខៀវ សម្រាប់បើកការប្រកួតនៅក្នុងគ្រុប E ដោយមាន ៣ ពិន្ទុ នាំមុខ ។
ដោយឡែកសម្រាប់គ្រុប E ដូចគ្នា ក្រុម Roma បានលុតក្លិប CSKA Moscow របស់រុស្ស៊ីយ៉ាងចាស់ដៃ ដោយលទ្ធផល ៥ – ១ ដោយមាន ៣ ពិន្ទុស្មើ និង ក្រុម Bayern Munich ។
បើកឆាក បានតែ ៦ នាទី Roma បានបង្ហាញឥទ្ធិពលរបស់ខ្លួន តាមរយៈកីឡាករ Juan Manuel Iturbe ៤ នាទីក្រោយពោលគឺនាទី ទី ១០ និង ៣១ កីឡាករ Gervinho ថែមមួយគ្រាប់ទៀត នាទី ទី ២០ កីឡាករ Maicon ខណៈដែលគ្រាប់បាល់ទី ៥ ជាគ្រាប់បាល់អនហ្គោល របស់កីឡាករ Sergei Ignashevich នៅនាទី ៥០ ជួយឲ្យ Roma នាំមុខ ៥ ទល់នឹង ០ ។ តែទោះជាយ៉ាងណាក្លិបខ្លាងរុស្ស៊ី បានបំបែកពង់មាន់ ក្លិប Roma នៅនាទី ៨២ ដោយកីឡាករ Ahmed Musa ៕
ទស្សនាឃ្លិបវីដេអូដូចខាងក្រោមនេះ ៖
ព័ត៌មានជាតិ
មតិយោបល់