ព័ត៌មានជាតិ

ជនរងគ្រោះពីរនាក់ចេញទៅរាវខ្យងពេលយប់ ត្រូវជនមិនស្គាល់មុខលបវាយសម្លាប់ ស្លាប់នៅវាលស្រែ

ព្រៃវែង: ជនរងគ្រោះចំនួន ០២នាក់ ដែលបានចេញពីរាវខ្យងពេលយប់ ក៏ត្រូវជនមិនស្គាល់មុខលបវាយសម្លាប់ បណ្តាលឲ្យស្លាប់ទាំងពីរនាក់ នៅវាលស្រែកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦នេះ។

ជនរងគ្រោះមានគ្នា ២ នាក់ ដែលទី១-ឈ្មោះ កាក់ ប៊ុនថាន ភេទស្រី អាយុ ៤៨ ឆ្នាំនៅភូមិកើតហេតុ រងរបួស៣កន្លែង គឺស្នាមរបួសភ្នែកខាងស្ដាំ បុកចូលជ្រៅទៅក្នុងសាច់, របួសភ្នែកខាងឆ្វេងទំហំ ៤សង់ទីម៉ែត្រ ជ្រៅទៅក្នុងសាច់ និងស្នាមបែកដាច់ទំហំ ៤សង់ទីម៉ែត្រ។ ជនរងគ្រោះទី២ ឈ្មោះមាន យ៉ន ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិកើតហេតុ មានរបួស ៤ កន្លែង គឺ ស្នាមរបួសក្រោមប្រឡង់ភ្នែកឆ្វេងមុតជ្រៅចូលក្នុងសាច់, ស្នាមរបួសដាច់ត្រចៀកឆ្វេង។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុគឺ ជនរងគ្រោះទាំងពីរនាក់ចេញទៅរកខ្យងនៅវាលស្រែវេលាម៉ោងប្រហែល ៩យប់ ហើយក៏ត្រូវជនសង្ស័យមិនស្កាល់អត្តសញ្ញាណ សម្លាប់ឲ្យស្លាប់ទាំងពីរនាក់ នៅវាលស្រែរបស់ឈ្មោះសូយ សុន ខាងលិចភូមព្រៃផ្តៅ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុង កសាងនិតិវិធី និងស្រាវជ្រាវរកជនដៃដល់ផងដែរ៕

photo_2016-10-09_19-08-23

photo_2016-10-09_19-08-26

photo_2016-10-09_19-08-28

photo_2016-10-09_19-08-30

មតិយោបល់