ក្រចេះ: កម្លាំងអាវុធហត្ថខេត្តក្រចេះ និងមានការសម្របសម្រួលនីតិវីធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានចុះបង្ក្រាបការជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន០១លើក កាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃ២៦ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
ប្រភពឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់មានឈ្មោះ សុទ្ធ ចន្ទ្រា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កម្មករ ជនជាតិខ្មែរ មានទីលំនៅ ភូមិផ្សារវែង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
ប្រតិបត្តិការខាងលើនេះ កម្លាំងអាវុធហត្ថដកហូតវត្ថុតាងរួមមាន៖ ០១.ម្សៅក្រាម ពណ៌ស ០១កញ្ចប់តូច ០២.ម៉ូតូ ០១គ្រឿង ៣.ទូរស័ព្ទចំនួន០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវមន្ទីរយុត្តិធម៌ អាវុធហត្ថខេត្តក្រចេះ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់