កណ្តាលៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីមានបុរសម្នាក់ បានជិះម៉ូតូក្នុងល្បឿនលឿនទៅបុករថយន្តគេកំពុងឈប់ស្ងៀម ដែលគ្មានដាក់ភ្លើងសញ្ញាអ្វីបន្តិច ពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទី យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើផ្លូវខេត្តលេខ៣៨១ ភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង ពណ៌ខៀវ ប្រភទដឹកទំនិញ ពាក់ស្លាកលេខ ភ្នំពេញ 3B-3988បើកបរមិនស្គាល់អត្តសញ្ញាណ បានចតទុកចោលនៅលើចិញ្ចើមផ្លូវ មិនបានដាក់សញ្ញាជាសម្គាល់និងមិនបានបើកភ្លើងស៊ីញ៉ូសម្រាប់ជាសញ្ញានោះទេ ស្របពេលនោះក៏មានម៉ូតូមួយគ្រឿម៉ាក ហុងដាវ៉េវ ពណ៌សលាយខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ធី ផល្លី ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលកំពុងបើកបរក្នុងទិសដៅពីជើងទៅត្បូង បានបុករថយន្តពីក្រោយពេញទំហឹង បណ្ដាលឲ្យផុងលលាដ៍ ក្បាលផ្នែកខាងមុខស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែង។
ក្រោយកើតហេតុហើយនោះ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចពិនិត្យនិងធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងទាំង២ ត្រូវបានសមត្ថកិច្ចយកមករក្សារទុកនៅអធិការនគរបាលស្រុករង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមនីតិវិធីច្បាប់៕
មតិយោបល់