ព័ត៌មានជាតិ

LHR ទៀតហើយ! ស្លាប់ម្នាក់និងរបួសម្នាក់ ដោយសារឆក់ខ្សែភ្លើងនៅក្នុងការ៉ាស់សាំង LHR

ឧត្តរមានជ័យៈ យ៉ាងហោចណាស់ មានមនុស្ស២នាក់ ម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយពីមានការឆ្លងចរន្តអគ្គិសនីឆក់ជនរងគ្រោះទាំង២ក្នុងបរិវេណការ៉ាស់សាំង LHR ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចការ៉ាស់សាំង LHR ស្ថិតភូមិអូរជញ្ជៀន ឃុំ អន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្នុងករណីនេះដែរ បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់ ទី១មានឈ្មោះ ឆង វ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឫស្សីលក ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប (ស្លាប់) និងទី២ឈ្មោះ ចក់ ចឹម ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិជាមួយគ្នា(រងរបួសធ្ងន់ )។

ក្នុងនោះដែរ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ហេតុការណ៍គឺកើតឡើង ខណៈដែលជនរងគ្រោះយកជណ្តើរដែកដាក់ទ្បើងបូកស៊ីម៉ង់ត៍គៀបជាប់ខ្សែភ្លើងបណ្តាលឲ្យឆ្លងចរន្តឆក់តែម្តង៕

មតិយោបល់