ព័ត៌មានកីឡា

Lukaku និង Raahford កំពុងស្ថិតក្នុងក្រសែភ្នែករបស់លោក Mourinho

ខ្សែប្រយុទ្ធចំណូលថ្មី Romelu Lukaku និង ខ្សែប្រយុទ្ធវ័យក្មេង Marco Rashford កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្រុម បីសាចក្រហម Manchester United ។

ជាការពិតណាស់ ក្រោយពីយកឈ្នះលើក្រុម Manchester City ២-០ រួចមក លោក Jose Mourinho មានការចាប់អារម្មណ៍ យ៉ាងខ្លាំងលើទម្រង់លេងរបស់ខ្សែប្រយុទ្ធទាំង២ រូបនេះ បើទោះបីជាការប្រកួតជាមួយ Real Madrid និង Barcelona ខ្សែប្រយុទ្ធទាំង២នេះរកគ្រាប់មិនបានក៍ដោយ។ បើតាមការចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ រូបនេះ មានបំណងដាក់ Lukaku និង Rashford ជាខ្សែប្រយុទ្ធ ជួរមុខដើម្បីឲ្យពួកគេទាំងពីរ បង្ហាញសមត្ថភាព ក្នុងនាមជាដៃគូ ប្រយុទ្ធជាមួយគ្នា។ ម្យ៉ាងវិញទៀត ខ្សែប្រយុទ្ធទាំងពីររូបនេះ នឹងអាចស្ថិតក្នុងជម្រើសខ្សែប្រយុទ្ធដំបូងរបស់ក្រុមបីសាចក្រហមផងដែរ ក្នុងការប្រកួត នៅរដូវកាលក្រោយនេះ។

យ៉ាងវិញ លោក Jose Mourinho នៅតែមានការរារែក ក្នុងចិត្តខ្លះដែរ ថ្វីបើលោក សម្រេចដាក់ Lukaku និង Rashford ចាប់ដៃគូគ្នា តែអ្នកចាត់ការរូបនេះ​ កំពុងពិចារណាលើខ្សែប្រយុទ្ធវ័យចំណាស់ Zlatan Ibrahimovic ដែលត្រៀមចុះកុងត្រាថ្មីជាមួយ Man Utd ផងដែរ។ វាអាចទៅរួចដែលលោក Jose Mourinho ធ្វើដូចរដូវកាលមុន ដូចដែលលោកធ្លាប់ធ្វើដាក់ De Gea និង Romero ដោយជ្រើសម្នាក់រវាង Rashford ឬ Lukaku និង Zlatan Ibrahimovic ដែលមានម្នាក់លេង នៅ Premier League និង ម្នាក់លេងនៅ UEFA Champion League ។

ដូច្នេះហើយ លោក Jose Mourinho អាចធ្វើឲ្យ Lukaku និង Rashford មានឱកាសចាប់ដៃគូជាមួយគ្នាដដែល ខណៈដៃគូមួយនេះ កំពុងតែមានសន្ទុះ នៃការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ បីសាច ក្រហម Manchester United ។

មតិយោបល់