ព័ត៌មានជាតិ

មន្ត្រីជំនាញបន្តរកឃើញ ភេសជ្ជកំប៉ុង ស្ករគ្រាប់ និងម្សៅទឹកដោះគោ នៅតាមបណ្តាផ្សារដែលខូចគុណភាព

ភ្នំពេញ: យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា ក្រោយពីបានបន្តចុះ ត្រួតពិនិត្យទំនិញ តាមបណ្ដាផ្សារមួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តបន្ទាយមានជ័យ មន្ត្រីក.ប.ប. បានរកឃើញនូវទំនិញដូចជា ភេសជ្ជកំប៉ុង នំនិងស្ករគ្រាប់ ម្សៅទឹកដោះគោ និងម្ហូបអាហារវេចខ្ចប់ស្រាប់ ដែលខូចគុណភាព ឬហួសកាលបរិច្ឆេត ប្រើប្រាស់ សរុបចំនួន ១២៧.៧០ គីឡូក្រាម ។ ការចុះត្រួតពិនិត្យនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ។

ក្រោយពីបានរកឃើញទំនិញខាងលើ មន្ត្រីជំនាញបានដកហូតយកមករក្សាទុក ដើម្បីធ្វើការកម្ទេចចោល ។រីឯម្ចាស់ទំនិញត្រូវបានមន្ត្រី មានសមត្ថកិច្ច ធ្វើការពិន័យអន្តរការណ៍ និងណែនាំឱ្យបញ្ឈប់ការដាក់តាំងលក់ទំនិញ មិនអនុលោមដែលធ្វើឱ្យ ប៉ះពាល់សុខុភាព សាធារណ: ៕

មតិយោបល់