ព័ត៌មានជាតិ

ប្រាប់ហើយថាកុំប្រហែល! មួយភ្លែតសោះបាត់ស្រមោល!

ភ្នំពេញៈ នារី​ម្នាក់​ ជិះ​ម៉ូតូ​ទៅ​ទិញ​ម្ហូបនៅឯផ្សារ ពេលដែល​ចេញ​មក​វិញ​ ចោរលួច​ម៉ូតូ​បាត់។

ហេតុការណ៍ខាងលើបង្ក​ឲ្យមានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​២៥នាទី​ព្រលប់ ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៨ ទីតាំងស្ថិតនៅ​មុខរោងចក្រ​អា​មេ​រិ​ក​កាំ​ង​ជាប់​ផ្លូវ​វេ​ង​ស្រេង នៅក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។

នារី​ដែលជាជនរង​គ្រោះ​មានឈ្មោះ សុ​ន ស្រី​ណេ​ត អាយុ​២៣​ឆ្នាំ មុខរបរ​កម្មក​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិជម្រៅ ឃុំ​តាំ​យ៉ាប ស្រុក​ព្រៃ​កប្បាស ខេត្តតាកែវ ។ ចំណែកឯម៉ូតូ​ដែលបាត់នោះម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FP-9868។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​រូប​នាង​ទើប​ចេញពី​ធ្វើការ​រោងចក្រ​ទៅ​ផ្សារ​នៅ​មុខ​រោងចក្រ​អា​មេ​រិ​ក​កាំ​ង​មាន​មនុស្ស​ច្រើន​ពេក​នាង​បាន​ទៅ​បន្ទប់​ជួល​សិន​រួច​ត្រឡប់​មក​ទិញ​សាច់​ជ្រូក​ដើម្បី​ធ្វើ​ម្ហូប​ហើយ​បាន​ជិះ​ម៉ូតូ​ទៅ​ទិញ​នៅ​មុខ​រោងចក្រ​អា​មេ​រិ​ក​កាំ​ង​បាន​ទុក​ម៉ូតូ​នៅ​ខាង​មុខ​រោងចក្រ​ដោយ​ចាក់សោ​.​ក​តែ​មិន​បាន​បិទ​សន្ទះ​ទេ ហើយ​ចូល​ទៅ​ទិញ​សាច់​ជ្រូក​រយៈពេល​ប្រមាណ​៧​នាទី ​បាន​ទិញ​រួចរាល់​ហើយ​បាន​ត្រឡប់​ទៅ​កន្លែង​ទុក​ម៉ូតូ​វិញ​ស្រាប់តែ​បាត់​ម៉ូតូតែម្តង។ រូប​គាត់​បាន​សួរ​នៅ​ជិត​កន្លែង​កើតហេតុ​មាន​នារី​ម្នាក់​បានឃើញ​ជនសង្ស័យ​ម្នាក់​អាយុប្រមាណ​ជិត​៤០​ឆ្នាំ​បាន​ជិះ​ម៉ូតូ​ចេញ​ភ្លាម​ផង​ដែរ ។

នារី​រង​គ្រោះ​បាន​បន្ត​ទៀត​ថា ជា​រៀងរាល់ថ្ងៃ​គាត់​តែង​មក​ពី​ធ្វើការ​ហើយ​មក​ទិញ​ម្ហូប​នៅ​មុខ​រោងចក្រ​ខាងលើ​ជា​រៀងរាល់ថ្ងៃ​ដោយ​មិន​ដែល​មាន​បញ្ហា​ឡើយ​តែ​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា ទីតាំង​ខាងលើ​តែងតែ​បាត់​ម៉ូតូ​ជា​ច្រើន​លើក​មក​ហើយ​ពេល​ខ្លះ​មួយ​ថ្ងៃ​បាត់​អស់​២​គ្រឿង​ក៏​មាន​ដែរ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ភ្លាម​ៗ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​២ ដើម្បីឲ្យ​សមត្ថកិច្ច​ជួយ​ស៊ើបអង្កេត និង​តាម​ឃាត់ខ្លួន​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

មតិយោបល់