កំពង់ចាមៈ កម្លាំងជំនាញមន្ទីរយុត្តិធម៌អាវុធហត្ថ ខេត្តកំពង់ចាមសហការជាមួយកម្លាំងមូលដ្ឋាន អាវុធហត្ថស្រុកកងមាស បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនបានយុវជន២នាក់។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិអង្គរបានទី១ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។
ប្រភពព័ត៌មានឲ្យដឹងថា កម្លាំងជំនាញមន្ទីរយុត្តិធម៌អាវុធហត្ថ ខេត្តកំពង់ចាមសហការជាមួយកម្លាំងមូលដ្ឋាន អាវុធហត្ថ ស្រុកកងមាសបានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន១លើក ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់។
ប្រភពដដែលបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ម្នាក់មានឈ្មោះ ខុន សំណេ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអង្គរបានទី៣ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម និងម្នាក់ទៀតឈ្មោះ ម៉េង ហ៊ាង ហៅកាដៀង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអន្ទុងស ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។ វត្ថុតាងចាប់យករួមមានម្ស៉ៅក្រាមពណ៌សចំនួន២កញ្ចប់។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាន ដើម្បីសាកសួរ និងចាត់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់