ព័ត៌មានជាតិ

សមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនជនជាតិបរទេសចំនួន៤នាក់ ដែលស្នាក់នៅខុសច្បាប់ក្នុងបុរីសូឡា

ភ្នំពេញៈ នគរបាលនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៍នីតិវិធី រួមជាមួយកម្លាំងនគរបាលគ្រប់គ្រងជនបរទេសខណ្ឌសែនសុខ ចុះធ្វើការត្រួតពិនិត្យផ្ទះជួលជនបរទេស ស្នាក់នៅខុសច្បាប់ ហើយឃាត់ខ្លួនជនបរទេសចំនួន៤នាក់ ប្រុស៣នាក់ ជាជនជាតិនីហ្សេរីយ៉ា ស្រី១នាក់ ជាជនជាតិវៀតណាម គ្មានឯកសារគ្រប់គ្រប់គ្រាន់ក្នុងការស្នាក់នៅ និងធ្វើការងារ ។

ប្រតិបត្តិការត្រួតពិនិត្យខាងលើ បានធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅបុរីសូឡា ផ្ទះជួលលេខ ៣៦ដេ ផ្លូវ៣៧១ ភូមិត្ររពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

តាមនគរបាលបានឲ្យដឹងថា ជនបរទេសទាំង៤នាក់ មានប្រុស៣នាក់ ជាជនជាតិនីហ្សេរីយ៉ា និងស្រ្តីម្នាក់ជាជនជាតិវៀតណាម ក្រោយពីត្រួតពិនិត្យឃើញថា ការស្នាក់នៅ និងបម្រើការងារ ពុំមានឯកសារត្រូវ គ្រប់គ្រាន់ឡើយ ។ ក្រោយឃាត់ខ្លួនបានជនទាំង៤នាក់នាំទៅសាកសួរ នៅនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តន៍ទៅតាមនីតិវិធី៕

មតិយោបល់