ព័ត៌មានជាតិ

កម្មវិធីយុវជនគំរូវគ្គ៤ ឈប់ទទួលពាក្យនៅថ្ងៃនេះ

ភ្នំពេញ: កម្មវិធីយុវជនគំរូកម្ពុជាវគ្គ៤ (I am a Role Model-4 ) ដែលជាស្នាដៃបង្កើតឡើង ដោយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមប្រកាសទទួលពាក្យ សុំចូលរួមប្រកួតប្រជែងចាប់ពី ថ្ងៃទី ២៤-២៧ ឧសភា នៅម៉ោង ៦ ល្ងាចនេះ។

យោងតាមគេហទំព័រ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា នេះបានឲ្យដឹងថា នៅពេលល្ងាចនេះ វេលាម៉ោង៧យប់ នឹងមានការដាក់ឲ្យបោះឆ្នោត ជាសាធារណ:(VOTE)នៅលើគេហទំព័រសម្តេចតេជោ ហ៊ុន សែន (ចុចlinkខាងក្រោមដើម្បីបោះឆ្នោត)http://samdechhunsen.gov.kh/khmer_youth_role_model/login.php ។

ការបោះឆ្នោតគឺចាប់ពីថ្ងៃទី ២៧ យប់នេះ ដល់ថ្ងៃទី ២៩ ឧសភា ឆ្នាំ ២០១៦ ដូច្នេះសម្តេចបានអំពាវនាវឲ្យយុវជនទាំងអស់ ប្រញាប់មកចុះឈ្មោះ និងបញ្ជូនឯកសារប្រកួតប្រជែងឲ្យបានរួសរាន់៕
13265833_1021789594536204_6424590335337296793_n

មតិយោបល់