ពោធិ៍សាត់ៈ លោកអធិការស្រុកក្រគរ បានប្រាប់ Post News ថា នៅវេលាម៉ោង១ និង១៧នាទីរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចទីតាំងផ្ទះរបស់ ឈ្មោះ ណូ ផល ភេទស្រី អាយុ៥៥ឆ្នាំ ស្នាក់នៅភូមិ ឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
កម្លាំងអធិការដ្ឋាននគរបាលស្រុក ក្រគរដឹកនាំដោយលោក វរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងទទួលផែននគរបាលយុត្តិធម៌ បានចុះបង្ក្រាប បទល្មើសល្បែងជល់មាន់ ជាលទ្ធផលបង្ក្រាបរួមមាន៖ រថយន្តម៉ាកកាមរី ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង2 A-២៩០៣ ចង្កូតស្ដាំចំនួន១គ្រឿង, ម៉ូតូចំនួន៧គ្រឿង ម្ចាស់ម៉ូតូរត់គេចខ្លួន, មាន់ជល់ចំនួន៤ក្បាល, អង្រុតក្រុងមាន់ចំនួន៤, ជ័រហុំសែវៀនចំនួន១ដុំ, ការ៉ុងអំបិលហុំសៃវៀនចំនួន១ដុំ និង ស្បែកជើងចំនួន៣ គូរ៕
https://youtu.be/RpN0G8770Xg
មតិយោបល់