ភ្នំពេញៈ សាកសពបុរសម្នាក់ ដែលប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចអះអាងថា ជាមនុស្សអនាថា វិកលចរឹក ហើយត្រូវបានគេប្រទះឃើញ ស្លាប់អណ្តែតទឹកស្រះ ក្នុងបរិវេណ ទីលានវាយកូនហ្គោល ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩។
សាកសពមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ ភេទប្រុស អាយុជាង៣០ឆ្នាំ ជាមនុស្សអនាថា ហើយវិកលចរឹក មានអាយុជាង៣០ឆ្នាំ មុនស្លាប់ដើរ ដេក ជួនដើរស្រាត តាមផ្លូវក្នុងភូមិសាស្ត្រ សង្កាត់សំរោងក្រោម ។
តាមអាជ្ញាធរបានឲ្យដឹងថា មុនកើតហេតុ បាត់ជនរងគ្រោះ២ថ្ងៃមកហើយ នឹកស្មានតែដើរទៅកន្លែងផ្សេង ស្រាប់តែនៅព្រឹកថ្ងៃទី០៩ ខែមិថុនា នេះបន្ទាប់ពីមានកម្មករសំណង់ម្នាក់ ដើររកមើលបង្កៃត្រី ស្រាប់តែប្រទះឃើញសាកសពជនរងគ្រោះតែម្តង ហើយរាយការណ៍ទៅសមត្ថកិច្ចចុះ ទៅពិនិត្យមើលជាក់ស្តែង។
សាកសព ក្នុងសភាព គ្មានស្លៀកខោអាវ នៅអណ្តែតក្នុងទឹកស្រះចំណុចខាងលើ ដែលគេសន្និដ្ឋាន ស្រវឹងស្រា ហើយចុះងូតទឹកស្រះ ក៏បណ្ដាលឲ្យលង់ស្លាប់តែម្តង ។
តាមការពិនិត្យ កោសល្យវិច័យ ពីសមត្ថកិច្ចជំនាញ សាកសពស្លាប់ដោយសារលង់ទឹក រួចប្រគល់ជូន អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ចាត់ចែង ដឹកយកទៅធ្វើបុណ្យនៅវត្ត កិក្តប្បញ្ញោ ហើយសមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវស្វែងរកសាច់ញាតិ៕
មតិយោបល់