ព័ត៌មានជាតិ

ខ្លាំងអី! ទំនាស់ពាក្យសម្តីគ្នាពេលផឹកស៊ី បងថ្លៃផ្ទុះហិង្សារសំពងប្អូនថ្លៃខ្លួនឯងបាក់ដៃម្ខាង ត្រូវសមត្ថកិច្ចចាប់ខ្លួន!

ព្រៃវែងៈ ជនសង្ស័យជាបងថ្លៃម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន ក្រោយពីបានទាស់គ្នាក្នុងវង់ផឹកស៊ី រហូតផ្ទុះហិង្សារវាយទៅលើប្អូនថ្លៃស្រីខ្លួនឯងបាក់ដៃម្ខាង រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី យប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចសំព័រ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា ករណីហិង្សាដោយចេតនានេះ បង្កដោយជនសង្ស័យឈ្មោះ មិត វឿន ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅភូមិសំព័រ ឃុំព្រៃទទឹង ស្រុកមេសាង បានយកព្រនង់ឫស្សីវាយទៅលើប្អូនថ្លៃ ឈ្មោះ យី រី ភេទស្រី អាយុ៥១ឆ្នាំ ស្នាក់នៅភូមិ ឃុំ ស្រុក ជាមួយគ្នាបណ្ដាលឲ្យបាក់កដៃខាងឆ្វេង។

ចំណែកមូលហេតុ ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា បណ្តាលមកពីទំទាស់ពាក្យសំដីគ្នាពេលផឹកស្រា ហើយបច្ចុប្បន្ន ជនរងគ្រោះកំពុងដេកព្យាបាលនៅពេទ្យឯកជន។ ដោយជនបង្កត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់