ខ្សែការពារដ៍ឆ្នើមរបស់ក្រុម Real Madrid កីឡាករ Sergio Ramos នឹងទៅចូលរួមជាមួយក្រុម Real Madrid នៅសហរដ្ឋអាមេរិកហើយ ក្រោយពីរបួសបានធូស្រាលជាងមុន។
Sergio Ramos ត្រូវបានអ្នកគាំទ្រជាច្រើនឆ្ងល់ថា ហេតុអ្វីមិនមានវត្តមានរបស់គេ ក្នុងការប្រកួតមុនរដូវកាលនៅអាមេរិក? ជាការពិតណាស់ បើតាមការចុះផ្សាយរបស់កាសែត AS បានឲ្យដឹងថា ប្រធានក្រុម Sergio Ramos បានទៅអាមេរិក ដោយចូលរួមហ្វឹកហាត់ជាមួយក្រុម Real Madrid ហើយ។ ការចូលរួមហ្វឹកហាត់ឡើងវិញនេះ បន្ទាប់ពីរបួសរបស់ខ្សែការពាររូបនេះ បានធូរស្រាលជាងមុន ដែលរូបគេបានរងរបួសបន្តិចបន្តួច កាលពីប្រកួតផ្តាច់ព្រ័ត្រជាមួយ Juventus ។
ការមកកាន់ ទីលានហ្វឹកហាត់វិញនេះដែរ ត្រូវបានក្រុមអ្នកតាមដានបាល់ទាត់ ជឿជាក់ថា ខ្សែការពារឆ្នើមរូបនេះ មានបំណងទៅចូលរួមការប្រកួត El Clasico ជាមួយក្រុម Barcelona ។ ណាវិញ បើតាមលោក Zidane អ្នកចាត់ការក្រុម Real Madrid បាននិយាយថា៖ Ramos មិនទាន់ច្បាស់ថា រូបគេអាចចូលរួម ការប្រកួតក្នុងថ្ងៃអាទិត្យ នេះឡើយ ព្រោះថាបើតាមក្រុមគ្រូពេទ្យ ទំនងថ្ងៃច័ន្ទ ឬថ្ងៃអង្គារ ទើប Romos បានជាសះស្បើយ ១០០%។ ប្រសិនបើ មិនមានបញ្ហាទេនោះ Ramos អាចនឹងចូលលេងបាន តែក៍នៅខ្លាចមានបញ្ហាបន្តិចបន្តូចដែរ។
ដូច្នេះហើយ វត្តមាន របស់ Sergio Ramos នៅ Real Madrid អាចនឹងមានភាពប្រសើរជាងមុន សម្រាប់ Real Madrid ព្រោះថា ២ប្រកួតកន្លងមកនេះ ក្រុមយក្សអេស្ប៉ាញមួយនេះ មិនទាន់ស្គាល់ ជ័យជម្នះម្តងណាឡើយ។





មតិយោបល់