ព័ត៌មានជាតិ

មុខសញ្ញាកាច់សោកម៉ូតូយ៉ាងសកម្មនៅខេត្តព្រៃវែង២នាក់ ត្រូវបានសមត្ថកិច្ចបកស្បែកមុខបាន!

ព្រៃវែង: ជនសង្ស័យជាមុខសញ្ញាលួចកាច់សោកម៉ូតូរបស់ប្រជាពលរដ្ឋយ៉ាងសកម្មចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកស្រីសន្ធរចាប់ខ្លួនបានកាលពីវេលាម៉ោង ២និង៣០នាទី រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិក្សេ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

មុខសញ្ញាទាំង២នាក់នេះ ទី១ឈ្មោះ ឆិល ធី ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិមានជ័យ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវៃង និងជនសង្ស័យទី២ឈ្មោះ ឆឹង សុខា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិកំពង់ដំរី ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការដកហូតបានម៉ូតូចំនួន២គ្រឿង ក្នុងនោះមានមួយគ្រឿងជារបស់ជនរងគ្រោះ និងមួយគ្រឿងទៀត ម៉ាកហុងដាសេ១២៥ ស៊េរី០១៣ ជាមធ្យោបាយរបស់ជនល្មើស។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់