ចន ច័ន្ទលក្ខិណា ត្រូវបុរសម្នាក់សម្អុយឈ្មោះ យ៉ាងសាហាវ

មានការចាប់អារម្មណ៍កក្រើកពេញហ្វេសប៊ុកកាលពីយប់ថ្ងៃទី២៩ កក្កដា បន្ទាប់ពីម្ចាស់ហ្វេសប៊ុកម្នាក់ ឈ្មោះ Seng Ratana បានបង្ហោះសម្អុយឈ្មោះអ្នកនាង ចន ច័ន្ទលក្ខិណា ជាសាធារណៈ។ ការបង្ហោះបង្ខូចឈ្មោះនេះ ត្រូវគេចែកចាយយ៉ាងគគ្រឹកគគ្រេង ដោយអ្នកផុសបានទាំងជម្រុញឲ្យអ្នកនាងដាក់បណ្ដឹង បើចង់ប្ដឹងនោះផង។

ម្ចាស់គណនីឈ្មោះ Seng Ratana សរសេរថា«ប្រវត្តិពិតរបស់ស្រីផ្កាមាស ចន ចន្ទ័លក្ខិណា ———————– នាង ចន ចន្ទ័លក្ខិណា អតីតប្រពន្ធរបស់ យុត្ថារ៉ាឆានី មានអាយុ ពិត៣៨ឆ្នាំ មានប្រុសនិងសាហាយរាប់ភ្លេច ដោយសារតែចន ចន្ទ័លក្ខិណា ផ្អែមរលួយពីមុខ តែបោក ឈ្ងុយពីក្រោយ។ ទីបំផុត ចាញ់បោក ផ្កាយបួន ជា តារា ទៅវិញ ! ក្រោយមក ទៀត ចន ចន្ទ័លក្ខិណា ក៏ទៅទាក់ទង ស្នេហាជាមួយ ឧកញ្ញា Heng Loong សំដៅបោកប្រាស់ ប៉ុន្តែទៅមិនរួច ជាមួយ Heng Loong ទេ ។ មិនបង្អង់ឡើយ ហើយក៏មិនបញ្ឈប់ដែរ បច្ចុប្បន្ន ចន ច័ន្ទលក្ខិណា ក៏កំពុងទាក់ទងស្នេហា បោកប្រាស់ ឃ្លាំង ហួត ដែល ជា អភិបាល ខណ្ឌ ជ្រោយចង្វារ ។
ចរិកលក្ខណៈ : ចន ចន្ទ័លក្ខិណា ជា មនុស្ស មុខលុយ ច្រណែន ឈ្នានីសភូតភរ អួតអាង ចាក់រុក និង បង្ក បញ្ហា!”។

ក្រោយការបង្ហោះនេះ អ្នកនាង ចន ច័ន្ទលក្ខិណាសរសេរថា«ទើបតែដល់ផ្ទះបានដាក់ខ្នងដល់កន្ទេល ហើយក៏ឃើញសារលោតចូលជាច្រើន តែខ្ញុំអត់ខ្វល់ទេ ព្រោះដឹងមុនហើយថានឹងមានអ្វីកើតឡើង ដូច្នេះខ្ញុំគិតថាមនុស្សមួយចំនួននឹងយល់ពីភាពស្ងៀមស្ងាត់របស់ខ្ញុំហើយ ខ្ញុំឈានមកដល់ដំណាក់កាលនេះគឺខ្ញុំមិនអាចធ្វើអ្វីតាមការញុះញង់ដោយភាពក្តៅក្រហាយមិនបានគិតវែងឆ្ងាយឡើយ ថ្វីត្បិតចំណេះវិជ្ជាខ្ញុំមិនខ្លាំងដូចអ្នករៀនបានខ្ពស់តែខ្ញុំមានអ្នកច្បាប់នៅជិតខ្លួនព្រមទាំងការស្តាប់យោបល់ពីក្រុមប្រឹក្សាភិបាលជាច្រើនមុនសម្រេចធ្វើអ្វីមួយ ព្រោះអ្នកដែលខ្ញុំជួយគឺមនុស្សទូទៅ តែអ្នកដែលត្រូវគេវាយប្រហារគឺបុគ្គលខ្ញុំ ដូចពេលនេះជាដើម ដូច្នេះ ពេលនេះ គឺមុននឹងធ្វើអ្វីខ្ញុំកាន់តែប្រយ័ត្ន តែខ្ញុំជាមនុស្សហ៊ានធ្វើគឺហ៊ានទទួល មិនខ្ចីដៃអ្នកណាមកប្រយុទ្ធឡើយ ខ្ញុំសុខចិត្តឲ្យគេជេរខ្ញុំម្នាក់ឯងចុះ តែសូមឲ្យអ្នកសិល្បៈខ្មែរបានសុខ ខ្ញុំសុខចិត្តឲ្យគេចោទថាជាមនុស្សអាក្រក់ចុះ ឲ្យតែអ្នកសិល្បៈខ្មែរត្រូវបានមហាជនមើលពួកគាត់ក្នុងផ្លូវល្អ ពេលនេះចង់អ្នកណាជេរប្រមាថកាតទៀនក៏ខ្ញុំលែងខ្វល់ ព្រោះអ្នកជេរខ្ញុំគឺមុខដដែលៗតែអ្នកដែលខ្ញុំជួយគឺដូរមុខរហូត រឿងអីខ្ញុំត្រូវខ្វល់ ? ឈានមកដល់ដំណាក់កាលនេះចិត្តខ្ញុំស្ងប់ដូចទឹកក្នុងល្អាង ដោយសារខ្ញុំបានជួយមនុស្សកំពុងមានទុក្ខលំបាក»។

នេះជាជំហរមិនប្ដឹងដ៏កម្រ ដែលធ្វើឲ្យម្នាក់ៗងឿងឆ្ងល់ ក្នុងពេលអ្នកនាងត្រួវគេដឹងថា រមែងព្រមានប្ដឹងសូម្បីតែអ្នករិះគន់ នោះមិនធ្វើឲ្យអ្នកនាងប៉ះពាល់កិត្តិយសដល់កម្រិតច្រើនដល់ម្លឹង។ មកទល់ពេលនេះ ខ្លឹមសារថដែលឈ្មោះ Seng Ratana បានបង្ហោះកាន់តែមានការចាប់អារម្មណ៍ ជាពិសេសក្នុងពេលដែលអ្នកចែកចាយបញ្ចេញយោបល់ក្នុងន័យមាក់ងាយ និងបរិហារកេរ្តិ៍ដល់អ្នកនាងដោយពាក្យសម្ដីធ្ងន់ៗ បន្ថែមពីលើនោះ៕

មតិយោបល់