កំពតៈ លោកអធិការរងស្រុកទឹកឈូ ទទួលផ្នែកព្រហ្មទណ្ឌបានប្រាប់Post Newsថា មានបុរសម្នាក់បានឆក់ខ្សែភ្លើងស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមនិងសមត្ថកិច្ចចុះមកធ្វើការពិនិត្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទី ល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះ សេង ចន្ត្រា ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ។ ចំណែកមូលហេតុគឺបណ្តាលមកពីជនរងគ្រោះដោយម៉ូទ័រកាត់ឈើធ្វើតុ នៅពេលនោះស្រាប់តែឆ្លងចរន្តអគ្គិសនីពីខ្សែភ្លើងបណ្តាលឲ្យឆក់ស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពតតែម្តង។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់