ព្រៃវែងៈ លោកអធិការស្រុកមេសាង បានប្រាប់Post Newsថា មានការភ្ញាក់ផ្អើលមួយបន្ទាប់ពីប្រទះឃើញសាកសពបុរសម្នាក់ បានស្លាប់ផ្កាប់មុខ ហើមស្អុយនៅក្នុងស្រែ ផ្អើលដល់សមត្ថកិច្ចចុះទៅធ្វើការពិនិត្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចវាលស្រែខាងត្បូងភូមិក្រសាំងកន្រ្ទែ ចម្ងាយ៧០០ម៉ែត្រ ឃុំជីផុចមេសាង ស្រុកមេសាង ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះមានឈ្មោះ អ៊ុន ហឿន ភេទប្រុស អាយុ៥៧ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ ហើយជនរងគ្រោះរូបនេះបានដើចេញពីផ្ទះរបស់ខ្លួន ទៅបូបទឹកចេញពីស្រែកាលពី២៧ ខែកក្កដា ឆ្នាំ២០១៧ ហើយក៏បាត់តហូតមិនឃើញមកផ្ទះវិញនោះទេ រហូតមកដល់ថ្ងៃកើតហេតុ ទើបបងប្អូនរកឃើញដួលស្លាប់នៅកន្លែងកើតហេតុខាងលើតែ
ម្តង។
ចំណែកមូលហេតុត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា គឺបណ្តាលមកពីស្រវឹងស្រា ខ្យល់គស្លាប់និងមានជំងឺប្រកាច់ប្រចាំកាយ ។បច្ចុប្បន្ន សមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់