ព័ត៌មានជាតិ

ករណីរថយន្តស៊េរីទំនើបម៉ាក Jaguar ស្លាកលេខ ភ្នំពេញ 2W-0207 បុករះជាមួយរ៉ឺមក បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ៤នាក់

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីរថយន្តស៊េរីទំនើបម៉ាក Jaguar ស្លាកលេខ ភ្នំពេញ 2W-0207 បុករះជាមួយរ៉ឺមក បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល ៤នាក់ តាមបណ្តោយផ្លូវលេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង យកទៅរក្សាទុករង់ចាំដោះស្រាយតាមនីតិវិធី រីឯអ្នករងរបួសធ្ងន់ស្រាល បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

មតិយោបល់