ខ្សែបម្រើវ័យកាន់តែជ្រេ Andres Iniesta មានការសោកស្តាយយ៉ាងខ្លាំង ដែលក្រុម Barcelona យល់ព្រមលក់ Neymar ទៅឲ្យក្រុម Paris Saint Germain ។
ក្នុងការធ្វើបទសម្ភាសន៍មួយ ក្នុងសហរដ្ឋអាមេរិក កីឡាករ Andres Iniesta បានិយាយថា៖ ២០០-៣០០លានអឺរ៉ូ វាច្រើនមែន តែបើប្រៀបធៀប នឹងចំណូលដែលក្លិបទទួលបានពី Neymar គឺមានចំនួនច្រើនជាងនេះ។ ជាការពិតណាស់ ក្រុម Barcelona បានយល់ព្រមលក់ Neymar ប្រមាណជាជាង ២០០លានអឺរ៉ូ ទៅឲ្យក្រុម Paris Saint Germain ខណៈកុងត្រា ៥ឆ្នាំរបស់ខ្សែប្រយុទ្ធប្រស៊ីលរូបនេះ នឹងធ្វើនៅសប្តាហ៍ក្រោយនេះ។ យ៉ាងណាវិញ Iniesta ហាក់ដូចជាស្តាយ Neymarខ្លាំងណាស់ ព្រោះខ្សែបម្រើឆ្នើមរូបគេ គិតថា ប្រសិនបើ Neymar នៅ Barcelona ទៀតនោះ ក្រុមអាចរកចំណូលបានច្រើនជាងការលក់ទៅទៀត។ ម្យ៉ាងវិញទៀតនោះ Iniesta ចង់ឲ្យក្រុម Barcelona ប្រមូលផ្តុំ កីឡាករ ឆ្នើមៗឲ្យបានច្រើន ដើម្បីឈ្នះពាន នៅឆ្នាំបន្តបន្ទាប់នេះ។
Andres Iniesta យល់ថា Neymar គឺជាកីឡាករលំដាប់ពិភពលោក មួយរូប ដែលការលក់នេះអាចនឹងជាកំហុសមួយសម្រាប់ Barcelona ដែលយល់ព្រមដោះលែង កីឡាករឆ្នើមបែបនេះ។ ក៍ប៉ុន្តែ នេះគឺជាការសម្រេចចិត្ត របស់ក្លិប ក៍ដូចជា Neymar ផ្ទាល់ ដែលបានត្រឹមធ្វើឲ្យ Andres Iniesta អង្គុយស្តាយក្រោយ នៅពេលកីឡាករឆ្នើមមួយរូបដើរចេញប៉ុណ្ណោះ។
មតិយោបល់