ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាខ្មែរសម្ដែងប៉ះតារា៣ប្រទេសនៅអាស៊ាន ក្នុងភាពយន្តខ្នាតធំមួយ មិនធ្លាប់មាន

ចាត់ទុកជារឿងគួរឲ្យចាប់អាម្មណ៍ដែលតារាជាច្រើនរូបរបស់ប្រទេសកម្ពុជាមានឱកាសបានសម្ដែងប៉ះគ្នាជាមួយតារាមកពីប្រទេសឡាវ ប្រទេសថៃ និងប្រទេសសិង្ហបុរី នៅក្នុងភាពយន្តមួយក្រោមចំណងជើងថា «អនុស្សាវរីយ៍នៅថ្ងៃចូលឆ្នាំ» ដែលត្រូវបានប្រកាសថាស្ថិតក្នុងការផលិតដោយផលិតករមកពីប្រទេស៤ ដោយកម្ពុជាត្រូវបានប្រគល់សិទ្ធិឲ្យផលិតកម្មមហាហង្សជាអ្នកចាត់ចែងតួសម្ដែង និងប្លង់សម្ដែងនៅក្នុងប្រទេសកម្ពុជា។

ភាពយន្តនេះត្រូវបានប្រកាសថាចំណាយដើមរង្វង់២០ម៉ឺនដុល្លារទៅ៣០ម៉ឺនដុល្លារ ហើយមិនមែនជាចំណាយលុយផលិតដោយផលិតកម្មមហាហង្សនោះទេ ប៉ុន្តែជាការចាប់ដៃបោះទុនរួមគ្នា ដោយភាគីទាំង៤នឹងចេញចំណាយស្មើគ្នា បន្ថែមពីលើចេញកម្លាំង និងដាក់តួសម្ដែងតំណាងប្រទេសរៀងខ្លួន។

លោកអ៉ិន ម្ចាស់ផលិតកម្មមហាហង្សបានថ្លែងកាលពីថ្ងៃទី២៩ កក្កដា ក្នុងពេលក្រុងពាលីថា ដោយមានកិច្ចសហការ ផលិតកម្មមហាហង្ស និងផលិតកម្មចំនួន៣ទៀតមកពីប្រទេសថៃ ប្រទេសឡាវ និងប្រទេសសិង្ហបុរី ដោយឡែកពីគ្នា ក៏បានសម្រេចចិត្តធ្វើកុងត្រារួមដើម្បីផលិតរឿងមួយក្រោមចំណងជើងថា «អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ» ដោយក្នុងរឿងនេះរួមមានតារាថៃ តារាឡាវ និងតារាសម្ដែងសិង្ហបុរី សម្ដែងជាមួយតារាខ្មែរភាគច្រើន ដែលលោក និងខាងភាគីហ៊ុនជាបរទេសសម្រេចជ្រើសយក។ នៅក្នុងរឿងនេះនឹងបង្ហាញពីស្នេហាឆ្លងជាតិសាសន៍របស់ប្រទេសទាំង៤ ដោយសាច់រឿងទាំងមូលនិយាយពីការប៉ះគ្នារវាងបុរស និងនារី៤គូដែលបានជួបគ្នានៅថ្ងៃចូលឆ្នាំ ហើយក៏បានបង្កាត់ទំនាក់ទំនងនៅក្នុងថ្ងៃនោះ ដែលក្រោយមកពួកគេក៏បានក្លាយខ្លួនជាគូស្នេហ៍នឹងគ្នា។ មុនឈានដល់ការក្រុងពាលីចុះថតនោះ ក្រុមការងារផលិតទាំង៤ប្រទេសបានជួបជជែកគ្នាពីរឿងតាក់តែងសាច់រឿងដោយខាងផលិតករតំណាងប្រទេសនីមួយ និពន្ធសាច់រឿងដោយឡែកពីគ្នា ហើយទើបយកមកផ្គុំមុនពេលសម្រេចផ្លូវការ។ លោកថាសម្រាប់ភាគីកម្ពុជាលោកគឺជាអ្នកនិពន្ធសាច់រឿង ហើយលោកក៏ត្រូវបានភាគីបរទេសចាត់ទុកជាម្ចាស់ផ្ទះសម្រាប់ការផលិតរឿងនេះផងដែរ ទើបខាងបរទេសសម្រេចចុះមកធ្វើពិធីក្រុងពាលីនៅក្រុមហ៊ុនរបស់លោកកាលពីថ្ងៃទី២៩ កក្កដា និងបានកំណត់ថានៅពេលភាពយន្តមួយនេះដាក់បញ្ចាំង គឺតារាថៃ ឡាវ និងសិង្ហបុរី និងជួបជុំគ្នាមកបើកសម្ពោធនៅកម្ពុជា ដែលមិនខុសពីកម្មវិធីបានធ្វើជាម្ចាស់ផ្ទះយ៉ាងមានមុខមាត់។

នៅក្នុងរឿងលោកថា តារា ថៃ ឡាវ និងកម្ពុជានឹងតម្រូវឲ្យធ្វើជាគូស្នេហ៍នឹងគ្នា ដើម្បីចង់សំដៅពីការលុបចោលនូវការរើសអើងជាតិសាសន៍ និងចង់សំដៅឲ្យបងប្អូនជាអ្នកទស្សនាយល់ពីវប្បធម៌របស់ជាតិសាសន៍៣ប្រទេសគឺថៃ ឡាវ និងកម្ពុជា ដែលមានថ្ងៃចូលឆ្នាំជាមួយគ្នា តើមានលក្ខណ:ខុសគ្នា និងដូចគ្នាបែបណា? ភាពយន្តមួយនេះ គ្រោងបញ្ចប់នៅឱកាសភ្ជុំ និងគ្រោងដាក់បញ្ចាំងនៅ៤ប្រទេសព្រមគ្នាគឺថៃ ឡាវ វៀតណាម និងកម្ពុជា ដោយនៅទីផ្សារថៃ គឺបានដាក់បញ្ចាំងនៅតាមរោងក្នុងទីក្រុងបាងកកតែម្ដង គឺមិនមែនដាក់បញ្ចាំងតាមខេត្តដូចរឿង«វិកលចរិត»នោះឡើយ។ នៅក្នុងរឿងលោកថាប្រជុំដោយតារាវ័យក្មេង និងមានកេរ្តិ៍ឈ្មោះបោះសំឡេងគួរសមប្រចាំប្រទេសថៃ ឡាវ និងសិង្ហបុរី ដោយភាគីខាងកីឡាករកម្ពុជាតារាសម្ដែងក៏ត្រូវបានសម្រាំងផងដែរ។
ចង់ដឹងថាលោកអ៉ិន លើកឡើងពីអ្វីខ្លះពីការផលិតរឿងជាលក្ខណ:៤ប្រទេសបញ្ចូលគ្នា សូមអញ្ជើញទស្សនាកិច្ចសម្ភាន៍៖

មតិយោបល់