ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ រួមទាំងថ្នាំញៀនចំនួន៥កញ្ចប់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ធ្វើការល្បាតនិងបង្ក្រាបខណៈដែលពួកគេកំពុងឈរចែកចាយគ្រឿងញៀននៅចំណុចផ្លូវរទេះភ្លើង ចំណែក៣នាក់ទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានជនបន្តបន្ទាប់ ពាក់ពន្ធ័នឹងករណីគ្រឿងញៀន។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវរថភ្លើងកែងផ្លូវអែ៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមតកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើនេះទី១មានឈ្មោះ ហេង មន្នី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅម្តុំផ្សាស្ទឹងមានជ័យ និងជនសង្ស័យទី២មានឈ្មោះ សំ សុផាត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ចំណែក៣នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ព្រោះសមត្ថកិច្ចកំពុងតែសាកសួរ។
មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ កម្លាំងសមត្ថកិច្ចបានធ្វើការជិះល្បាតក្នុងមូលដ្ឋានដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ លុះដល់ចំណុចផ្លូវរទេះភ្លើងក៏ឃើញជនសង្ស័យ២នាក់កំពុងឈរ ដោយមានការសង្ស័យក៏ឃាត់សួរនាំ និងឆែកឆេរក៏រកឃើញថ្នាំញៀនចំនួន៥កញ្ចប់ នៅលើខ្លួនរបស់ជនសង្ស័យតែម្តង។
គួរបញ្ជាក់ផងដែរ ខណៈនោះសមត្ថកិច្ចបានបន្តធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់បន្ថែមទៀត ក្នុងនោះមានម្នាក់ជាអ្នករត់កង់បីផងដែរ ដោយពួកគេទាំងនេះ សុទ្ធតែពាក់ពន្ធ័នឹងគ្រឿងញៀន។ ដូច្នេះហើយសរុបទាំងអស់ជនសង្ស័យមានចំនួន៥នាក់
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវីធីច្បាប់៕






https://youtu.be/Lu9TI9nsFIQ
មតិយោបល់