កំពង់ធំៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថាស្ថានភាពកម្ពស់ទឹកស្ទឹងសែន ក្នុងខេត្តកំពង់ធំ នៅម៉ោង៦ព្រឹកថ្ងៃទី៣១ ខែកក្កដា នេះ នៅក្នុងស្រុកសណ្តាន់ ទឹកមានកម្ពស់ ១៩,០០ ម៉ែត្រ ធៀបព្រឹកម្សិលមិញ ស្រកចុះ ០,០៦ ម៉ែត្រ ចំណែកទឹកនៅក្នុងក្រុងស្ទឹងសែន មានកម្ពស់ ១៣,៤០ ម៉ែត្រ ធៀបព្រឹកម្សិលមិញ កើនឡើង០,០៦ ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៣,៥០ ម៉ែត្រ)៕




មតិយោបល់