ព័ត៌មានកីឡា

Roma ទម្រង់លេងឆ្នាំនេះ ដូចជាប្រសើរជាងមុន (វីដេអូ)

ក្រុមរងជើងឯក​អ៊ីតាលី Roma ហាក់ដូចជាបង្ហាញទម្រង់លេងយ៉ាងល្អណាស់ នៅមុនការប្រកួតបើករដូវកាលថ្មីនេះ ក្នុងពានរង្វាន់ International Champion Cup ។

ជាក់ស្តែងណាស់ ការប្រកួតយប់មិញនេះ ថ្វីបើចាញ់ ក្រុមជើងឯកអ៊ីតាលី Juventus ដោយបាល់ ១១ម៉ែត្រកាត់សេចក្តីមែន តែទម្រង់លេងរបស់ក្រុម Roma មានការប្រែប្រួលច្រើន។ ជាការពិតណាស់ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតលើក្រុម Roma នោះគឺ ការយកឈ្នះលើក្រុម Tottenham ៣-២ កាលពីប៉ុន្មានថ្ងៃមុននោះ ដែលបានធ្វើឲ្យមជ្ឈដ្ឋានជាច្រើន មើលឃើញថា Roma មិនមែនជាក្រុម ដែលមានកម្រិតលេងមធ្យម ដូចមុនឡើយ។ ម្យ៉ាងវិញទៀតនោះ ថ្វីបើចាញ់ Juventus តែ Roma មិនមែនចាញ់ ក្នុងការប្រកួត ៩០នាទីឡើយ ដោយចាញ់បាល់ ១១ម៉ែត្រកាត់សេចក្តី ៤-៥ បន្ទាប់ពីការប្រកួតស្មើគ្នា ១-១។

មិនមែនតែក្រុម Roma ទេដែលមានការប្រែប្រួល សូម្បីក្រុមយក្ស AC Milan និង Inter Minlan កំពុងតែបង្ហាញនូវអំណាច ក្នុងវិស័យបាល់ទាត់ឡើងវិញ តាមរយៈការយកឈ្នះសុទ្ធសឹង ក្រុមខ្លាំងៗ នាការប្រកួតកន្លងមក។ ដូច្នេះហើយ នៅលីគអ៊ីតាលី រដូវកាលក្រោយនេះ នឹងកាន់តែជក់ចិត្តជាងមុន ស្របពេលដែលក្រុម ជើងខ្លាំងជាច្រើនកំពុងតែ ឡើងជើង ដូចជា Juventus, Roma, Napoli, AC Milan និង Inter Milan ដែលអាចធ្វើឲ្យលីគមួយនេះ មានប្រជាប្រិយភាពឡើងវិញ។

ខាងក្រោយនេះជាវីដេអូរវាង​​ Roma និង Juventus៖

https://www.youtube.com/watch?v=WI0uyuFFHYg

មតិយោបល់