ព័ត៌មានជាតិ

មួយឆ្លង មួយលឿន មានអីលាន់ដូចរន្ទះផ្អើលទាំងយប់!

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនឹងម៉ូតូ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ខាងត្បូងបន្ទាយកងពលលេខ៧០បានបុកគ្នាពេញទំហឹង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើហេតុគេឃើញម៉ូតូមួយគ្រឿង ម៉ាកសង់ប៊ិច ពណ៌ឈាមជ្រូក ស៊េរីឆ្នាំ២០១២មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BR-0904 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅត្បូងមកជើង លុះមកដល់ចំណុចកើតហេតុក៏បានបន្ថយល្បឿនបម្រុងនឹងឆ្លងផ្លូវ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកសង់១២៥ ស៊េរីឆ្នាំឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BV-2245 បើកបរក្នុងទិសដៅស្របទិសគ្នាក្នុងល្បឿនលឿនគួរសម បានបុកពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ស្រាលទាំងសងខាងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែងនិងសម្រួលសម្រួលរវាងភាគីទាំងសងខាង ដើម្បីបញ្ចប់រឿងផងដែរ៕

https://youtu.be/NF-Lkjtud_4

មតិយោបល់