ព័ត៌មានកីឡា

Lukaku រកបាន១គ្រាប់ទៀតហើយឲ្យ បីសាចក្រហម Manchester United (វីដេអូ)

ខ្សែប្រយុទ្ធតម្លៃ ៧៥លានផោន ដែលក្រុមបីសាចក្រហម ទើបទិញពីក្រុម Everton កីឡាករ Romelu Lukaku បានរកគ្រាប់បាល់ ទី៣ឲ្យ Man Utd ហើយ ក្រោយពីបង្ហាញខ្លួន បាន៥ប្រកួតកន្លងមក។

ក្នុងការប្រកួតមិត្តភាព ជាមួយក្រុមជើងខ្លាំងណ័រវេ​ Vaalerenga កាលពីយប់មិញនេះ ខ្សែប្រយុទ្ធចំណូលថ្មីដ៍ឆ្នើម របស់ក្រុមបីសាចក្រហម Manchester United កីឡាករ Romelu Lukaku រកបាន១គ្រាប់ទៀតហើយ ក្នុងការបង្ហាញខ្លួនរបស់គេ។ ជាការពិតណាស់ ក្នុងការប្រកួតនេះ ក្រុម Man Utd បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ Vaalerenga ក្នុងលទ្ធផល ៣-០ ដែលគ្រាប់ទី១ រកបានដោយ Fellaini នៅនាទីទី ៤៥, គ្រាប់ទី២ រកបានដោយ Lukaku នៅនាទីទី ៤៨ និងគ្រាប់ចុងក្រោយរកបានដោយកីឡាករ Mc Tominay នៅនាទីទី ៧១។

នេះគឺជាគ្រាប់ទី៣ ហើយសម្រាប់ Lukaku ក្នុងការលេងឲ្យក្រុម Man Utd ដែលគ្រាប់ទី១ របស់គេរកបានក្នុងការប្រកួតជាមួយក្រុម Real Salt Lake, គ្រាប់ទី២ រកបានក្នុងការប្រកួតជាមួយក្រុម Manchester City និងគ្រាប់ទី៣ ក្នុងការប្រកួតជាមួយ Vaalerenga នេះ។

គួរបញ្ជាក់ផងដែរថា ៥ប្រកួតហើយ ដែល Lukaku បង្ហាញខ្លួនជាមួយ Man Utd ខណៈខ្សែប្រយុទ្ធប៊ែលហ្ស៊ិក រូបនេះ រកបាន៣គ្រាប់ ដែលបង្ហាញឲ្យឃើញថា តម្លៃ ៧៥លានផោន ដែល Man Utd ទិញកីឡាកររូបនេះ មិនខុសបំណងឡើយ។

https://www.youtube.com/watch?v=bslZmMOg3oY

មតិយោបល់