ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្តៅទៀតហើយ! Seng Ratana ប្រកាសថាមានភស្តុតាង ជុំវិញរឿងអាស្រូវ ចន ច័ន្ទលក្ខិណា!!!

ផ្ទុយការគិតទុកថា ម្ចាស់គណនីឈ្មោះ Seng Ratana ដែលបានបង្ហោះរឿងអាស្រូវរបស់ អ្នកនាង ចន ច័ន្ទលក្ខិណា ថាជាគណនីក្លែងក្លាយ បែរជាម្ចាស់គណនីរូបនេះ ចេញមុខឆ្លើយតបជាហូរហែរថានោះគឺជាគណនីពិតរបស់លោក។

អ្វីដែលគេចាប់អារម្មណ៍គឺលោកបានឆ្លើយតបនៅពីក្រោមវីដេអូថា ខ្លួនមានភស្ដុតាងជុំវិញការបង្ហោះពាក់ព័ន្ធនឹងអ្នកនាងចន ច័ន្ទលក្ខិណ នោះ ដោយបានទាំងសរសេរថា បើអ្វីដែលបានបង្ហោះមិនពិត គឺអ្នកនាងចន ច័ន្ទលក្ខិណា ពិតជាប្ដឹងមិនបង្អង់ឡើយ។ ចម្លើយតបនេះ កាន់តែធ្វើឲ្យមានការតាមដាន ក្នុងពេលដែលមហាជនច្រើនឡើង ទន្ទឹងចង់ឃើញ អ្នកនាងចន ច័ន្ទលក្ខិណា ប្រតិកម្មខ្លាំងដើម្បីយុត្តិធម៌ពីការរងគ្រោះ ដោយមានទាំងអ្នកចាំលើកទឹកចិត្តពីក្រោយច្រើនផង តែបែរជាស្ងប់ស្ងាត់ឈឹង ដោយមិនមានគម្រោងប្ដឹងផ្ដល់ ឬដាក់ញត្តិស្នើឲ្យមានការថ្កោលទោសទៅកាន់អ្នកបង្ខូចឈ្មោះនោះ។

ម្ចាស់គណនីឈ្មោះ Seng Ratana សរសេរតបតបក្នុងComment ថា«មាន(ភស្តុតាង) បើមិនពិតគេប្ដឹងពូហើយ……មិនទំនេរទេ តែស្រីម្នាក់នេះពិសពុលណាស់» និងបានសរសេរថា«វាជារឿងពិតមិនលាបពណ៌ទេ បើមិនពិតសូមអញ្ជើញប្ដឹងមក»ជាដើម។ ក្នុងនោះការប្រើពាក្យប្រមាថផ្សេងៗ ក៏ត្រូវគេឃើញផងដែរ បន្ថែមពីលើការចោទប្រកាន់ចំពោះអ្នកនាង ចន ច័ន្ទលក្ខិណា ដ៍រសើបនេះ។
យ៉ាងណាក៏ដោយគេនៅមិនទាន់ជឿថា អ្វីដែលលោក សេង រតនា បានប្រកាសមានការពិតនោះទេ ក្នុងពេលដែលអ្នកគាំទ្រអ្នកនាងចន ច័ន្ទលក្ខិណា ភាគច្រើនចង់ឃើញអ្នកនាងដាក់បណ្ដឹងលើបុគ្គលនេះឲ្យរាងចាលម្ដង ដើម្បីស្ដារភាពស្អាតស្អំ បើទោះជាមានអ្នកគាំទ្រផ្សេងទៀត គាំទ្រចំពោះជំហរស្ងប់ស្ងាត់របស់អ្នកនាង ក្រោយរងការវាយប្រហារ។ មកទល់ពេលនេះគេមិនដឹងថារឿងរ៉ាវដ៏ក្ដៅគគុកនេះ ឈានដល់ដំណាក់កាលផ្លូវច្បាប់ ឬ យ៉ាងណានោះទេ ក្នុងពេលដែលអ្នកណាៗក៏មើលឃើញថា ការបង្ហោះរបស់ឈ្មោះ សេង រតនា គឺជាបទបរិហារកេរ្តិ៍ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលច្បាប់គួរតែចាត់វិធានការ បើទោះមិនមានបណ្ដឹងពីសាមីខ្លួន។ ម្នាក់ៗនិយាយថា អ្វីដែលសេង រតនា បានបង្ហោះគឺជាការបង្ខូចឈ្មោះ និងបំផ្លាញតម្លៃស្រ្តីម្នាក់ដែលផ្ទុយពីច្បាប់ ខណៈដែលករណីនេះ គឺអ្នកនាងចន ច័ន្ទលក្ខិណា មានប្រៀបគ្រប់គ្រាន់ក្នុងការដាក់បណ្ដឹង។

គួរបញ្ជាក់ផងថា រឿងរ៉ាវដែលបានកើតឡើងគឺដោយដសារតែឈ្មោះ Seng Ratana សរសេរបង្ហោះថា«ប្រវត្តិពិតរបស់ស្រីផ្កាមាស ចន ចន្ទ័លក្ខិណា———————–នាង ចន​ ចន្ទ័លក្ខិណា​ អតីតប្រពន្ធរបស់ យុត្ថារ៉ាឆានី មានអាយុ​ ពិត​ ៣៨ ឆ្នាំ មាន​ប្រុស​ និង​ សាហាយរាប់ភ្លេច​ ដោយសារតែ​ ចន​ ចន្ទ័លក្ខិណា​ ផ្អែមរលួយ​ពី​មុខ​ តែបោក ឈ្ងុយពីក្រោយ។ ទីបំផុត​ ចាញ់បោក​ ផ្កាយ​បួន​ ជា​ តារា​ ទៅវិញ ! ក្រោយមក ទៀត ចន​ ចន្ទ័លក្ខិណា​ ក៏ទៅទាក់ទង ស្នេហា​ជាមួយ ឧកញ្ញា Heng Loong សំដៅ​បោកប្រាស់ ប៉ុន្តែ​ទៅមិនរួច​ ជាមួយ​ Heng Loong​ ទេ ។ មិនបង្អង់ឡើយ ហើយក៏មិនបញ្ឈប់ដែរ បច្ចុប្បន្ន​ ចន​ ច័ន្ទលក្ខិណា​ ក៏កំពុងទាក់ទង​ស្នេហា​ បោកប្រាស់ ឃ្លាំង​ ហួត​ ដែល ជា​ អភិបាល​ ខណ្ឌ​ ជ្រោយចង្វារ ។
ចរិកលក្ខណៈ ​:​ ចន​ ចន្ទ័លក្ខិណា​ ជា​ មនុស្ស​ មុខលុយ ច្រណែន​ ឈ្នានីសភូតភរ​ អួត​អាង ចាក់រុក​ និង​ បង្ក​ បញ្ហា​!»។

ក្រោយការបង្ហោះ អ្នកនាង ចន ច័ន្ទលក្ខិណា មិនមានប្រតិកម្មនោះទេ ដោយគ្រាន់តែតបតថា«ទើបតែដល់ផ្ទះបានដាក់ខ្នងដល់កន្ទេល ហើយក៏ឃើញសារលោតចូលជាច្រើន តែខ្ញុំអត់ខ្វល់ទេ ព្រោះដឹងមុនហើយថានឹងមានអ្វីកើតឡើង ដូច្នេះខ្ញុំគិតថាមនុស្សមួយចំនួននឹងយល់ពីភាពស្ងៀមស្ងាត់របស់ខ្ញុំហើយ ខ្ញុំឈានមកដល់ដំណាក់កាលនេះគឺខ្ញុំមិនអាចធ្វើអ្វីតាមការញុះញង់ដោយភាពក្តៅក្រហាយមិនបានគិតវែងឆ្ងាយឡើយ ថ្វីត្បិតចំណេះវិជ្ជាខ្ញុំមិនខ្លាំងដូចអ្នករៀនបានខ្ពស់តែខ្ញុំមានអ្នកច្បាប់នៅជិតខ្លួនព្រមទាំងការស្តាប់យោបល់ពីក្រុមប្រឹក្សាភិបាលជាច្រើនមុនសម្រេចធ្វើអ្វីមួយ ព្រោះអ្នកដែលខ្ញុំជួយគឺមនុស្សទូទៅ តែអ្នកដែលត្រូវគេវាយប្រហារគឺបុគ្គលខ្ញុំ ដូចពេលនេះជាដើម ដូច្នេះ ពេលនេះ គឺមុននិងធ្វើអ្វីខ្ញុំកាន់តែប្រយ័ត្ន តែខ្ញុំជាមនុស្សហ៊ានធ្វើគឺហ៊ានទទួល មិនខ្ចីដៃអ្នកណាមកប្រយុទ្ធឡើយ ខ្ញុំសុខចិត្តឲ្យគេជេរខ្ញុំម្នាក់ឯងចុះ តែសូមឲ្យអ្នកសិល្បៈខ្មែរបានសុខ ខ្ញុំសុខចិត្តឲ្យគេចោទថាជាមនុស្សអាក្រក់ចុះឲ្យតែអ្នកសិល្បៈខ្មែរត្រូវបានមហាជនមើលពួកគាត់ក្នុងផ្លូវល្អ ពេលនេះចង់អ្នកណាជេរប្រមាថកាតទៀនក៏ខ្ញុំលែងខ្វល់ ព្រោះអ្នកជេរខ្ញុំគឺមុខដដែលៗតែអ្នកដែលខ្ញុំជួយគឺដូរមុខរហូត រឿងអីខ្ញុំត្រូវខ្វល់ ? ឈានមកដល់ដំណាក់កាលនេះចិត្តខ្ញុំស្ងប់ដូចទឹកក្នុងល្អាង ដោយសារខ្ញុំបានជួយមនុស្សកំពុងមានទុក្ខលំបាក»៕

មតិយោបល់