ព័ត៌មានជាតិ

រថយន្ដយីឌុបដឹកស្រាបៀរអាន់ឆើរ រអិលធ្លាក់ផ្លូវ របួសមនុស្ស៣នាក់

កោះកុង: មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តយីឌុបធុនធំ មួយគ្រឿង ដឹកស្រាបៀរអាន់ឆើរ ពេញបានរអិលធ្លាក់ចេញពីផ្លូវ បណ្តាលឲ្យមនុស្សចំនួន៣នាក់រងរបួស។ ករណីនេះ បានកើតឡើងកាលពីវេលាពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០១៦នេះ តាមបណ្តោយជាតិលេខ៤៨ ចំណុចចំណោទអន្ទង់អាំង ស្ថិតក្នុងឃុំកណ្តឹងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្តនេះបានចេញពីភ្នំពេញ មកទីរួមខេត្តកោះកុង ស្រាប់តែមកដល់ចំណុចកើតហេតុ ដោយផ្លូវរអិល និងចំណោទផងនោះ ទើបបណ្តាលឲ្យរថយន្តរអិលធ្លាក់ផ្លូវដែលមានជម្រៅប្រមាណជាង១០ម៉ែត្រ។

នៅក្នុងរថយន្តនោះ មានមនុស្សចំនួន៥នាក់ ហើយមនុស្សដែលរងរបួសមានចំនួន៣នាក់ ត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

index

មតិយោបល់