ព័ត៌មានជាតិ

បង្ក្រាបទីតាំងពេទ្យធ្មេញខុសច្បាប់នៅផ្សារជីភូ ក្រុងបាវិត

ស្វាយរៀងៈ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ មន្ទីរសុខាភិបាលខេត្ត និងលោកព្រះរាជអាជ្ញារងខេត្ត សហការជាមួយអាជ្ញាធរក្រុងបាវិត បានចុះធ្វើការបង្ក្រាបទីតាំងពេទ្យធ្មេញ ដែលខុសច្បាប់ និងរឹបអូសវត្ថុតាងបិទការប្រកបអាជីវកម្មធ្វើធ្មេញនេះ។

បើតាមសមត្ថកិច្ចបាន ឲ្យដឹងថា ការចុះបង្ក្រាបទីតាំងប្រកបរបរធ្វើធ្មេញពីសំណាក់សមត្ថកិច្ចបានចំនួន៦កន្លែង រឹបអូសវត្ថុតាងឧបករណ៍ និងសម្ភារធ្វើធ្មេញ និងឲ្យម្ចាស់ផ្ទះបញ្ឈប់បើករបរនេះទៀត។

ប្រភពដដែលបានបន្តទៀតថា ការចុះបង្ក្រាបនេះ មិនមែនធ្វើតែនៅក្រុងបាវិតនោះទេ និងបន្តធ្វើនៅតាមបណ្តាស្រុកក្រុងមួយចំនួនទៀត នៃខេត្តស្វាយរៀង ដើម្បីលើកកម្ពស់វិស័យសុខាភិបាលក្នុងការលុបបំបាត់ការធ្វើធ្មេញ ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ៕

photo_2016-05-27_18-37-03photo_2016-05-27_18-37-06photo_2016-05-27_18-37-08photo_2016-05-27_18-37-11

មតិយោបល់