ព័ត៌មានជាតិ

បុរសម្នាក់ លើសឈាមដួលស្លាប់ក្នុងចម្ការចេក

កណ្ដាល: បុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងចម្ការចេក ដែលសមត្ថកិច្ចអះអាថា ស្លាប់ដោយសារលើសឈាម។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៖៣០នាទី រសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចដីចម្ការរបស់ឈ្មោះ ផល់ ស្ថិតនៅក្នុងភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឌួង ចន្ទសេរីរាជ្យ ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិបាក់ជ្រៃ ឃុំជ្រៃបាក់ ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះបានមកស្នាក់នៅផ្ទះរបស់ឈ្មោះ ឈិន លាងអៃ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ដែលត្រូវជាមិត្តភ័ក្ត។

សមត្ថកិច្ចបញ្ជាក់ថា នៅវេលាម៉ោង១២ បន្ទាប់ពីគាត់ហូបបាយថ្ងៃត្រង់ នៅផ្ទះរបស់ឈ្មោះ ឈិន លាងអៃ រួចក៏ដើរចេញទៅបាត់។ លុះដល់ម៉ោង២៖៣០នាទី ឈ្មោះ ហឹង សុំ ភេទប្រុស មកដឹកគោក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់នៅដីចម្ការរបស់ឈ្មោះ ផល រួចក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍។

ភ្លាមៗ កម្លាំងជំនាញបច្ចេកទេសស្រុក នគរបាលប៉ុស្តិ៍ មេភូមិ បានធ្វើការពិនិត្យសព រកពុំមានស្លាកស្នាមអ្វីទេ គឺជនរងគ្រោះស្លាប់ដោយសាខ្យល់គ។ តាមការបំភ្លឺរបស់បងប្អូនសពថា កន្លងមកជនរងគ្រោះធ្លាប់មានជំងឺលើសឈាម ហើយកន្លែងដែលជនរងគ្រោះស្លាប់នេះ គឺជនរងគ្រោះតែងតែដើរទៅបត់ជើងធំជាប្រចាំ។

ក្រោយពិនិត្យរួចសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

photo_2016-05-27_18-48-16

photo_2016-05-27_18-48-18

photo_2016-05-27_18-48-21

photo_2016-05-27_18-48-23

photo_2016-05-27_18-48-26

មតិយោបល់