ព័ត៌មានជាតិ

សមត្ថកិច្ចក្រុងកំពត ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ថ្នាំញៀនចំនួន៤នាក់

កំពត: ជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន៤នាក់ ត្រូវកម្លាំងសមត្ថកិច្ចក្រុងកំពត សហការជាមួយ កម្លាំងនគរបាលប៉ុស្ដិ៍សង្កាត់ត្រើយកោះធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១០នាទីព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្ទះ សាន់ រ៉ូហ្សា ស្ថិតក្នុងភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។

នរគបាលក្រុងកំពត បានឲ្យដឹងថា ជនសង្ស័យចំនួន៤នាក់ រួមមាន ១-ឈ្មោះ សាន់ រ៉ូហ្សា ភេទប្រុស អាយុ២៨ឆ្នាំ, ២-ឈ្មោះ ស៊ឹម រ៉ូយ៉ាល់ ភេទប្រុស អាយុ១៨ឆ្នាំ, ៣-ឈ្មោះ សួន ដានី ភេទប្រុស អាយុ១៨ឆ្នាំ និង ៤-ឈ្មោះ យ៉ាស់ យ៉ាវ ភេទប្រុស អាយុ២០ឆ្នាំ ជនសង្ស័យទាំង ៤នាក់ រស់នៅក្នុង ភូមិ សង្កាត់ ខាងលើ ។  ក្រោយឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកក ១កញ្ចប់តូច, ទូរស័ព្ទដៃ ២គ្រឿង និងឧបករណ៍ការប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យ ទាំង៤នាក់នេះ ត្រូវកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងកំពត កសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

20160608_115112

20160608_115116

20160608_115207

20160608_115211

មតិយោបល់