ពោធិ៍សាត់ៈ លោកអធិការស្រុកក្រគរ បានប្រាប់ Post News ថាមានករណីមួយបានកើតឡើង គឺបុរសម្នាក់ត្រូវបានពស់ចឹកស្លាប់ ស្របពេលដែលចូលព្រៃដើម្បីរកឃ្មុំ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភ្នំអន្លង់ធ្នង់ ស្ថិតនៅភូមិអន្សាចំបក់ ឃុំស្វាយ
ស ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សាកសពឈ្មោះ ឈន ធុល អាយុ៤៨ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិទៀនព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ប្រពន្ធឈ្មោះ ក្រិច កឿន អាយុ៤១ឆ្នាំ រួមទាំងមានកូន៣នាក់ ប្រុស២នាក់។
មូលហេតុទៅរកឃ្មុំ ប្រទះឃើញពោះវែកស្មានថាពោះសង់សឿ ក៏ស្ទុះទៅចាប់ ទើបបណ្តាលឲ្យពស់ចឹកចំដៃខាងស្តាំ រួចក៏យកជនរងគ្រោះមកដល់ផ្ទះ និងរៀបចំបញ្ជូនមកមណ្ឌលសុខភាពឈើតុំ តែជនរងគ្រោះដោយមានអាការត្រូវពិសពស់ជ្រាបពេញខ្លួន មិនអាចជួយសង្គ្រោះទាន់ពេល ក៏ដាច់ខ្យល់ស្លាប់នៅនឹងផ្ទះតែម្តង។
ហើយសាកសពរបស់ជនរងគ្រោះក៏ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់