ព័ត៌មានជាតិ

ក្រុមចោរឆក់យ៉ាងសកម្មចំនួន៤នាក់ ត្រូវកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលក្រុង បកស្បែកមុខបានកាលពីព្រឹកមិញនេះ!

ភ្នំពេញ: កម្លាំងនគរបាលនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយនិងកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានបើកយុទ្ធនាការបង្ក្រាបក្រុមមុខសញ្ញាចោរឆក់បានមួយក្រុមមានបក្សពួកគ្នាចំនួន ៤នាក់ ដែលពួកគេតែងតែបាននាំគ្នាជិះម៉ូតូធ្វើសកម្មភាកឆក់យ៉ាងសកម្មទាំងយប់ ទាំងថ្ងៃនៅក្នុងរាជធានីភ្នំពេញ។

ប្រតិបត្តិការបង្ក្រាបនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទីព្រឹក ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៧ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវបេតុង (ក្បែរស្ថានីយប្រេងឥន្ធន:កាល់តិចបូកគោ)ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ក្រុមជនសង្ស័យទាំង ៤នាក់ដែលបានឃាត់ខ្លួនមានទី១-ឈ្មោះ ឆន ហេងហាក់ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលខាងលើ ទី២-ឈ្មោះ បោយ សំណាង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ ៩៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ទី៣-ឈ្មោះ គីម សួង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅផ្ទះលេខ ផ្លូវជាតិលេខ៦ ក្នុងខណ្ឌជ្រោយចង្វារ និងទី៤-ឈ្មោះ ពេជ្រ ។

ប្រភពដដែលបានប្រាប់បន្តទៀតថា ការចាប់ឃាត់ខ្លួនក្រុមជនសង្ស័យជាមុខសញ្ញាចោរឆក់ទាំង ៤នាក់ខាងលើននេះដែរ បានធ្វើឡើងក្រោយពីកម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវអស់រយ:ពេល ១ខែ មកហើយ និងធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ និងធ្វើការដកហូតម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ ២០១៧ ពណ៌ក្រហម គ្មានស្លាកលេខចំនួន ១គ្រឿងផងដែរ។

ក្រោយពីប្រតិបត្តិការបង្ក្រាបក្រុមមុខសញ្ញាចោរឆក់យ៉ាងសកម្មទាំង ៤នាក់ខាងលើ និងម៉ូតូម៉ាកហុងដា សេ១២៥ មួយគ្រឿងខាងលើ ក៏បានបញ្ជូនយកទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀតផងដែរ៕

មតិយោបល់