ព័ត៌មានជាតិ

រថយន្តធុនធំ២គ្រឿង បើកវ៉ាជែង បណ្តាលឲ្យបុកគ្នា រងរបួសធ្ងន់បាក់ជើងម្នាក់

តាកែវ: (ព័ត៌មានបឋម) នៅវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តធុនធំ២គ្រឿងបុកគ្នា បង្កឲ្យមានជនរងគ្រោះម្នាក់រងរបួសធ្ងន់ធ្ងរ បាក់ជើង ស្ថិតនៅភូមត្រពាំងសាប ឃុំ ត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

មូលហេតុ៖ បើកវ៉ាជែងគ្នា ។ ជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ចំណែកភាគីម្ខាងទៀតរត់គេចខ្លួនបាត់ស្រមោល។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើ ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយបន្តនៅពេលក្រោយទៀត ៕

មតិយោបល់