ព័ត៌មានជាតិ

ចំជាបងធំមែន! ក្មេងទំនើង១ក្រុមចេញពីផឹកស៊ី ជិះម៉ូតូអាងគ្នាច្រើន ចុះវាយគេឯងផ្អើលខណ្ឌដង្កោ​

ភ្នំពេញៈ ក្រុមក្មេងទំនើង១ក្រុម ចេញពីផឹកស៊ីជិះម៉ូតូអាងគ្នាច្រើនមិនខ្លាចគេឃើញម៉ូតូទើសមុខចុះវាយដែលកំពុងតែធ្វើដំណើរតាមផ្លូវ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីល្ងាច ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ស្ថិតនៅតាមផ្លូវបេតុងព្រៃស ភូមិព្រៃវែងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ។

ជនរងគ្រោះមានឈ្មោះ សួន សុផានិត ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិខ្វារកើត សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែកជនបង្កមានឈ្មោះ សយ គឹមសាន្ត អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

តាមប្រភពពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា គាត់កំពុងតែជិះម៉ូតូដែលមានគ្នា៦នាក់កំពុងធ្វើដំណើរ ស្រាប់តែមានក្រុមក្មេងទំនើងមានគ្នាប្រហែល២០ទៅ៣០នាក់បានមកដល់ក្បែរគាត់ ស្រាប់តែទាញខ្សែរក្រវាត់បានវាយមកលើរូបគាត់ហើយបានផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះបានជួយហើយដេញចាប់បានម្នាក់ក្នុងចំណោមបក្ខពួកវា។

ក្រោយពីកើតហេតុសមត្ថកិច្ចបាននាំខ្លួនក្មេងទំនើងទៅប៉ុស្តិ៍នគរបាលព្រៃសដើម្បីសាកសួរនិងបញ្ជូនបន្តទៅកាន់អធិកាដ្ឋាននគរបាលខណ្ឌដង្កោចាត់តាមនីតិវិធី៕

https://youtu.be/xwk9-9MBjrE

មតិយោបល់