ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយពីមកដេកផ្ទះសំណាក់ឧត្តុង្គមហាហេង មានអាវុធម៉ាករ៉ូឡូជាប់ខ្លួន

កណ្តាល: ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីកាន់កាប់អាវុធដោយខុសច្បាប់។
ហេតុការចាប់ឃាត់ខ្លួនកើតឡើងនៅវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់ ឧត្តុង្គមហាហេង ស្ថិតក្នុងភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។

ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ គា សុវណ្ណារ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិឃ្លាំងសាំង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ និងទី២ឈ្មោះ ចាន់ រដ្ឋា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិឃ្លាំងសាំង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
វត្ថុតាងចាប់យក៖ ទូរសព្ទ១គ្រឿង ម៉ាកSAMSUNG, អាយផេតម៉ាកIenovo និងកាំភ្លើងខ្លី១ដើម ម៉ាករ៉ូឡូWL លេខ F09014109 ផលិតនៅប្រទេសTiWANគ្រាប់ចំនួន៥គ្រាប់។

មុនឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ កម្លាំងសមត្ថកិច្ចបានទទួលព័ត៌ មានពីប្រជាពលរដ្ឋថា មានជនសង្ស័យមកចូលដេកផ្ទះសំណាក់ ដោយមានការសង្ស័យខាងលើ កម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួង បានចុះទៅឆែកឆេរបន្ទាប់ស្នាក់នៅ បានរកឃើញ អាវុធ វត្ថុតាងខាងលើ ភ្លាមនោះកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរ និង បន្តចាត់ការតាមនីតិវិធី៕

មតិយោបល់