ព័ត៌មានជាតិ

នគរបាល​ខណ្ឌដង្កោ​ ស្រាវជ្រាវ​ឃាត់ខ្លួន​បុរស​ម្នាក់​ ពាក់ព័ន្ធ​ករណី​ប្រទូស​កេរ្តិ៍​ភេទ​លើ​នារី ​៣​នាក់​

​ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរស​ម្នាក់​ត្រូវ​បាន​ស្ត្រី​ ៣​នាក់ ​ដាក់​ពាក្យ​ប្តឹង​សមត្ថកិច្ច​​នគរបាល​ខណ្ឌដង្កោ​ស្រាវជ្រាវ​ឃាត់ខ្លួន​ ពាក់ព័ន្ធ​នឹង​ករណី​ប្រទូស​កេរ្តិ៍​ភេទ​លើ​ពួក​គេ​ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ១៩​និង​០០​នាទី​ ត្រង់​ចំណុច​ផ្ទះ​លេខ​២២​ ផ្លូវ​បេតុង​ បុរី​កសិកម្ម​ចម្ការ​ដូង​ ស្ថិត​នៅ​ភូមិ​ខ្វា​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។​

​ជន​រង​គ្រោះ​ចំនួន ​០៣​នាក់​មាន​៖​ ១-​ឈ្មោះ​ ជ​.​ស​ អាយុ ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​លក់​ផលិតផល​អន​ឡាញ​ ។​ ២-​ឈ្មោះ​ ជ​.​សហ​ អាយុ ​២១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់​ផលិតផល​អន​ឡាញ​ និង​៣-​ឈ្មោះ​ ម៉េ​ង​ សូ​ណា​ ភេទ​ស្រី​ អាយុ ​៣៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់​ផលិតផល​អន​ឡាញ​ ។​ ទាំង​៣​នាក់​ស្នាក់​នៅផ្ទះ​លេខ​២២​ ផ្លូវ​បេតុង​ បុរី​កសិកម្ម​ចម្ការ​ដូង​ ស្ថិត​នៅ​ភូមិ​ខ្វា​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។​

​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ឈ្មោះ​ ឃួ​ន​ សា​រ៉េ​ត​ ភេទ​ប្រុស​ អាយុ​ ៤៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កសិករ​ ទីលំនៅ​ភូមិ​ហប់​ ឃុំ​គោក​ខ្ចក​ ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង ​៧​និង​០០​នាទី​ ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០២២​ ។​

​វត្ថុ​តាង​ចាប់​យក​៖​ ចិញ្ចៀន​លោហធាតុ​ពណ៌​លឿង​ ដាំ​ត្បូង​ពណ៌​ស​ចំនួន​០១​វង់​ ,​ ខ្សែដៃ​លោហធាតុ​ពណ៌​លឿង​ចំនួន​០១​ខ្សែ​,​ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ មួយ​គ្រឿង​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​តាកែវ​ 1K-5383​ ចំនួន​០១​គ្រឿង​,​ ទូរស័ព្ទ​ដៃ​ម៉ាក​ណូ​គា​ចុច​ពិល​ពណ៌​ផ្កាឈូក​ចំនួន​០១​គ្រឿង​,​ កាបូបស្ពាយ​ពណ៌​ខ្មៅ​ចំនួន​០១,​គ្រឿង​សក្ការ:​មួយ​ចំនួន​ ។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ បាន​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

មតិយោបល់