ព័ត៌មានជាតិ

ស្រ្តីចំណាស់ម្នាក់ ចូលលួចខោអាវ ម្ចាស់គេទាន់ចាប់វាយទ្រោមខ្លួន!!

បាត់ដំបង: ស្រ្តីចំណាស់ម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពចូលលួចខោអាវគេ។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្សារ១៣មករា(ផ្សារថ្មី)។

ជនសង្ស័យមានឈ្មោះ រូន រ៉ុម ភេទស្រី អាយុ៦៣ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ បានចូលលួចសម្ភារ: ខោអាវ របស់ឈ្មោះ ឌឿន រំភើយ ភេទស្រី អាយុ៣៥ឆ្នាំ មុខបរ លក់ដូរផ្សារ១៣មករា ស្នាក់នៅភូមិអូមុន្នី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
សម្ភារ:បាត់បង់ ខោអាវដេកយប់ចំនួន៨កំប្លេរ និងខោក្រណាត់ចំនួន១៧ខោ។ ក្នុងពេលធ្វើសកម្មភាពលួចខោអាវ ជនសង្ស័យត្រូវបានម្ចាស់ទ្រព្យ និង ប្រជាពលរដ្ឋចាប់និងវាយបណ្ដាលឲ្យរងរបួសបន្តិចបន្តួច។

បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕

មតិយោបល់