ជារឿងមួយ ដែលភ្ញាល់ផ្អើល ខណៈ Neymar កំពុងត្រៀមផ្លាស់ទៅកាន់ PSG ទៅហើយនោះ ខ្សែប្រយុទ្ធរូបនេះ បានផ្ញើសារបបួល Philippe Coutinho ទៅជាមួយរូបគេផងដែរ។
Neymar ស្ងាត់ៗ ពិតជាធ្វើរឿង ដែលគ្រប់គ្នានឹកស្មាន មិនដល់មែន ព្រោះថា ខ្សែប្រយុទ្ធរូបនេះ ស្រឡាញ់ក្រុម Barcelona ខ្លាំងណាស់។ ក្នុងនោះដែរ Sports សារពត៌មាន ក្នុងប្រទេសអេស្ប៉ាញ បានឲ្យដឹងថា Neymar បានកាត់មុខ កាត់មាត់ ក្រុម Barcelona ក្នុងការបបួល Philippe Coutinho ឲ្យទៅចូលរួមជាមួយរូបគេ នៅ Paris Saint Germain ។ ជាការពិតណាស់ Neymar នឹងផ្ទេរទៅកាន់ PSG ក្នុងតម្លៃកប់ពពក ១៩៦លានផោន ខណៈក្រុម Barcelona ចង់បាន Coutinho មកជំនួសតំណែងរបស់គេយ៉ាងខ្លាំង។ យ៉ាងណាវិញ មុននឹងចាកចេញ Neymar បានបបួល Coutinho ទៅជាមួយ ដោយសំអាងលើហេតុផលថា នៅ PSG ពួកគេ នឹងក្លាយជាកីឡាករឆ្នើម ក្នុងពេលដ៍ខ្លីខាងមុខនេះ ដោយឈរលើក្រុម PSG កំពុងប្រមួលផ្តុំកីឡាករឆ្នើមៗ ដើម្បីក្លាយជាក្រុមលំដាប់កំពូលផងដែរ។
ក៍ប៉ុន្តែ នេះគ្រាន់តែជាការផ្ញើរសារ ទៅកាន់ Coutinho ប៉ុណ្ណោះ ដោយហេតុថា Coutinho មិនទាន់សម្រេចចិត្តតាម Neymar នៅឡើយទេ ព្រោះកីឡាកររូបនេះចង់ទៅ Barcelona ដោយសម្លឹងឃើញតំណែងច្រើនជាង PSG ខណៈ Neymar ចាកចេញ និង Iniesta វ័យកាន់តែចាស់ជិតចូលនិវត្តន៍ ដែលអាចធានា កៅអីរបស់គេបានយ៉ាងប្រសើរ។
មតិយោបល់