ព័ត៌មានជាតិ

Update៖ ម៉ូតូនិងរថយន្តប៉ះគ្នា បណ្តាលឲ្យក្មេងស្រី២នាក់រងរបួស

ភ្នំពេញ: រថយន្តម៉ាកបាឡែនប៉ះគ្នាជាមួយម៉ូតូម៉ាកស្កុបពី បណ្តាលឲ្យក្មេងស្រី២នាក់រងរបួស ចំណែករថយន្តរងការខូចខាតកាងខាងមុខនិងជ្រុះស្លាកលេខនិងម៉ូតូខូចខាតខាងស្តាំហើយចុងក្រោយស្មើគ្នា។

ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវព្រះនរោត្តមកែងផ្លូវ១៣៦ ក្នុងសង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបុរសអ្នកបើករថយន្តបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2W 6181បានឲ្យដឹងថា មុនពេលកើតគាត់បានបើកបររថយន្តតាមបណ្តោយផ្លូវព្រះនរោត្តមទិសដៅពីត្បូងទៅជើងលុះមកដល់ចំកើតហេតុគាត់បានឈប់ដើម្បីឲ្យម៉ូតូជាច្រើនឆ្លងផ្លូវ បន្ទាប់ពីម៉ូតូជាច្រើនឆ្លងអស់គាត់ក៏បានបើករថយន្តតិចៗស្រាប់តែមានម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FV 1163 ជិះដោយក្មេងស្រី២នាក់ តាមផ្លូវ១៣៦ទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនជ្រុលចង្កូតបុករថយន្តគាត់ដាច់ស្លាកលេខជាប់ម៉ូតូនិងក្រពឹតកាងខាងមុខឯម៉ូតូរងការខូចខាតផ្នែកខាងស្តាំ។

ប្រភពព័ត៌មានពីអ្នកផ្សេងទៀតបានឲ្យដឹងថា បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ក្មេងស្រីទាំង២បានរងរបួសហើយត្រូវបានដឹកទៅមន្ទីពេទ្យ។

ក្រោយពេលកើតហេតុភាគីខាងម្តាយក្មេងស្រីទាំង២បន្ទាប់ពីទៅមើលកូនហើយនោះក៏បានមកនិយាយចរចារគ្នាជាមួយភាគីខាងម្ចាស់រថយន្តសុំមិនវែងឆ្ងាយតទៅទៀតគឺភាគីទាំងសងខាងព្រមបញ្ចប់រឿងដោយគ្មានអ្នកសងអ្នកណានោះទេហើយក៏យកម៉ូតូនិងរថយន្តទៅជួសជុលរាងៗខ្លួន៕

មតិយោបល់